តើ Apple គ្រោងចេញលក់ Iphone 6c តម្លៃទាបជាថ្មីម្តងទៀតនិទាឃរដូវនេះ?
![]() |
Iphone 6s និង 6s plus |
ទាំងតែពីឆ្នាំ
២០១៣ មក, ក្រុមហ៊ុន Apple មិនទាន់បានចេញលក់ទូរស័ព្ទ
iPhone ដែរមានតម្លៃទាបថ្មីណាមួយឡើយ បន្ទាប់ពីទូរស័ព្ទ IPhone 5C។ យោងតាម Ananda Baruah នៃ Brean Capital បានឲ្យដឹងថា, ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ
Iphone ដែរមានតម្លៃថោកអាចនិងត្រូវបានដាក់លក់ជាថ្មីម្តងទៀត។
គួរឲ្យកត់សម្គាល់ផងដែរថា
Baruah បានប្រកាសថា
ក្រុមហ៊ុន Apple អាចចាប់ផ្តើមទូរស័ព្ទ
iPhone តម្លៃទាបស៊េរីថ្មីនៅដើមនិទាឃរដូវនេះ។
ទូរស័ព្ទ
iPhone តម្លៃទាបថ្មី - ម៉ូត មុខងារ និងទំហំ មានភាពតូចជាងទូរស័ព្ទ iPhone 6 ហេតុដូចនេះហើយនឹងអនុញ្ញាតឱ្យ Apple មានទូរស័ព្ទថម្លៃទាបក្នុងទីផ្សារទូរស័ព្ទនៅជុំវិញពិភពលោក។
នេះមិនមែនជាលើកដំបូងដែលក្រុមអ្នកវិភាគបាននាំយកគំនិតដែលថាក្រុមហ៊ុន
Apple អាចមានគ្រោងនឹងចេញលក់ទូរស័ព្ទ iPhone ដែលមានតម្លៃថោក មុនពេល
Apple ដាក់បង្ហាញទូរស័ព្ទ Iphone 7។ គួរបញ្ជាក់ផងដែរថា អ្នកគ្រប់គ្រង Apple ធ្លាប់បង្ហើបប្រាប់ថាកាលពីមុនលោកក៏ចង់ចេញ Iphone 6 ដែរមានទំហំតូច ត្រឹម 4-Inch ប៉ុន្តែគំនិតនោះត្រូវបានបោះបង់ទៅវិញ។
ហើយធ្វើបែបនេះ និងអនុញ្ញាតឲ្យអ្នកគាំទ្រដែរមិនសូវមានថវិការរបស់ ផលិតផង Apple អាចប្រើប្រាស់ទូរស័ព្ទដែរពួកគេប្រាថ្នា ៕
ប្រភពៈ business insider
Post a Comment