តើលោក Van Gaal គឺជាគ្រូបង្វិកយ៉ាងម៉ិចសំរាប់ Schneiderlin?
![]() |
Van Gaal is different |
ខ្សែបម្រើរូបនេះបាននិយាយថាលោកមិនដែលបានជួបប្រទះអ្នកគ្រប់គ្រងណាដូចនឹងអ្នកគ្រប់គ្រងសញ្ជាតិហូឡង់ពីមុនមកទេ
ហើយពេលនេះ គាត់បានសម្របខ្លួនទៅនឹងការគ្រប់គ្រង់បែបនេះហើយ ។
ខ្សែបម្រើក្រុម
Manchester United Morgan Schneiderlin រូបនេះបាននិយាយថាគាត់ចាំបាច់ត្រូវតែសម្របខ្លួនទៅនឹង
"វិន័យដ៏តឹងរ៉ឹង" និងរចនាប័ទ្មរបស់គ្រូបង្វឹកលោក Louis van Gaal ។
Schneiderlin
បានផ្លាស់ទៅទឹកដី Old Trafford នៅរដូវក្តៅនេះ បន្ទាប់ពីបានចំណាយពេលប្រាំពីរឆ្នាំនៅ
Southampton។ លោកធ្លាប់បាននៅក្រោមការគ្រប់គ្រងរបស់គ្រូបង្វិកចំនួនប្រាំបីដូចជា លោក
Nigel Adkins, លោក Nigel Pearson, លោក Alan Pardew, លោក Mauricio Pochettino,
និងលោក Ronald Koeman ។
ប៉ុន្តែលោកនិយាយថា
លោក Van Gaal គឺមានភាពខុសផ្លែកទៅនឹងគ្រូបង្វិកទាំងអស់នោះ។ ដូចជាកីឡាករ Angel Di
Maria, Radamel Falcao និងអ្នកចាំទី Victor Valdes សុទ្ធសឹងជាកីឡាករដែរមិនអាចទទួលយករបៀបនៃការគ្រប់គ្រងរបស់លោក
Van Gaal ។
លោកបានប្រាប់
Telefoot ថា: "លោក Van
Gaal គឺជាគ្រូបង្វឹកដែលមានភាពតឹងរឹងខ្លាំងណាស់»។
«វាជាវិធីសាស្រ្តគ្រប់គ្រងថ្មី, មួយដែលខ្ញុំមិនដែលជួបប្រទះពីមុនមក។
អ្នកត្រូវតែសម្របខ្លួនដើម្បីទទួលបានភាពផ្លាស់ប្តូរ
"។
កីឡាករ 25
ឆ្នាំរូបនេះមានភាពរីករាយដែរបាលលេងឲ្យ Man Utd។ គាត់បន្តទៀតថា "Manchester
United គឺជាក្លិបធំបំផុតនៅក្នុងពិភពលោកដែលអ្នកអាចមើលឃើញវានៅក្នុងការគាំទ្រ
អបអរសាទរនៅពេលដែលយើងកំពុងប្រកួត។
" ។
Schneiderlin
ក៏បានសរសើរ Martial Anthony ខណៈពេលដែរ Martial បានសន្យាថានឹងព្យាយាមដើម្បីអោយសាកសម
នឹងតម្លៃដែរបានចំណាយមកលើរូបលោក
៕
Post a Comment