ចំនុចសំខាន់ទាំង ៧ គួរយល់ដឹងពេលមានសង្សាជាបុរសជនជាតិកូរ៉េ!
![]() |
ចំនុចសំខាន់ទាំង ៧ គួរយល់ដឹងពេលមានសង្សាជាបុរសជនជាតិកូរ៉េ! |
ចំនុចសំខាន់ទាំង
៧ គួរយល់ដឹងពេលមានសង្សាជាជនជាតិកូរ៉េ!
បុរសជនជាតិកូរ៉េកម្រណាត់ជួប
ឬក៏មានសង្សាដែលជាជាតិសាសន៍ផ្សេង
ពីពួកគេណាស់។
មនុស្សមួយចំនួនជឿថា
វាដោយសារតែបុរសជនជាតិកូរ៉េ មានការរារាំងមិនឲ្យស្រលាញ់នរណាដែរមានជាតិសាសន៍ខុសគ្នា ឬ ពួកគេមានភាពទាក់ទាញសំរាប់តែជនជាតិកូរ៉េគ្នាឯងតែប៉ុណ្នោះ
។
ទោះបីជាយ៉ាងណា
នេះគ្រាន់តែជាការយល់ខុសមួយចំនួនរបស់មនុស្ស។ ហើយអ្វីដែលជាការពិតគឺថា បុរសជនជាតិកូរ៉េ
គឺមានភាពខ្មាស់អៀនខ្លាំងណាស់! ពួកគេមានការពិបាកក្នុងការរកវិធីសាស្រ្តចូលទៅជិតស្រីៗ
ហើយពួកគេក៏ពិបាកធ្វើឲ្យមនុស្សស្រីចាប់អារម្មណ៍ និងមានភាពស្ទាក់ស្ទើរក្នុងការបង្ហាញសញ្ញាណាមួយថាគេចាប់អារម្មណ៍នរណាម្នាក់។
ដូច្នេះតើអ្នកដែរចូលចិត្ត
និងស្រលាញ់បុរសជនជាតិកូរ៉េគួរធ្វើបែបណា?
ប្រសិនបើអ្នកចាប់អារម្មណ៍លើបុរសជនជាតិកូរ៉េណាមួយ
សូមកុំភ័យខ្លាច សូមចូលទៅបង្កើតភាពស្និទ្ធស្នាលជាមួយពួកគេមុន ដើម្បីធ្វើការផ្លាស់ប្តូរទម្លាប់ខ្មាសអៀនរបស់ពួកគេ!
ហើយប្រសិនបើអ្វីគ្រប់យ៉ាងទទួលបានជោគជ័យ មានន័យថាអ្នកមានសំនាងបានសង្សាជាជនជាតិកូរ៉េ
នោះអ្នកគួរតែយល់ដឹងរឿងមួយចំនួនដែរបុរសជនជាតិកូរ៉េត្រូវការៈ
១- បុរសជនជាតិកូរ៉េ ត្រូវការឲ្យយើងហៅពួកគេថា
“Oppa” ហើយនេះគឺជាធម្មជាតិរបស់បុរសជនជាតិកូរ៉េ ពួកគេសប្បាយចិត្តណាស់
ពេលដែលលឺពាក្យថា “Oppa” ឧទាហរណ៏ដូចជា “Oppa ស្រឡាញ់ណាស់” “Oppa និងមើលថែទាំអ្នកឲ្យបានល្អ”

២- បុរសជនជាតិកូរ៉េ ចូលចិត្តរបស់គូរស្នេហ៍
ពួកគេនិងទិញរបស់ជាច្រើនដែលមានលក្ខណៈដូចគ្នាដល់អ្នកជាច្រើន ដូចជា អាវគូរស្នេហ៍ ទូរស័ព្ទគូរស្នេហ៍ជាដើម

៣- ពួកគេនិងប្រារព្ធពិធីស្នេហាជាច្រើន ដូចជាបុណ្យគំរប់ខួបស្នេហា
១ខែ, ១០០ថ្ងៃ, ២០០ថ្ងៃ, ៣០០ថ្ងៃ និងបុណ្យគំរប់ខួបស្នេហា ១ឆ្នាំ។ មិនត្រឹមតែប៉ុន្នោះនៅប្រទេសកូរ៉េមានបុណ្យទាក់ទងនឹងស្នេហាច្រើនណាស់
ដូចជា ដូចជា Valentine’s Day, white
day, rose day, kiss day, នឹង photo day ហើយនៅមានជាច្រើនទៀត

៤- ពួកគេពូកែទំនាក់ទំនងណាស់ មានន័យអ្នកនឹងត្រូវបានទទួលសារយ៉ាងតិច
២០ ក្នុងមួយថ្ងៃ ដោយសារតែពួកគេគឺចូលចិត្តទំនាក់ទំនងមកណាស់ ប្រសិនបើគាត់ចូលចិត្តនិងស្រលាញ់យើងហើយនោះ

៥- ពួកគេចាប់ទទួលអារម្មណ៍ប្រចណ្ឌ័ច្រើនហើយពួកគេមិនចូលចិត្តមិត្តភាព រវាងបុរស និងស្ត្រីនោះឡើយ
ពួកគេតែងតែគិតថា វាលើសពីមិត្តភក្តិ។

៦- ពួកគេចេះថែរក្សារូបរាង សុខភាពរបស់ពួកគេបានយ៉ាងល្អ ជាពិសេសលើការស្លៀកពាក់
ដូច្នេះអ្នកគួរតែធ្វើខ្លួនអោយបានស្អាត ជានិច្ចសម្រាប់ពួកគេ

៧- ពួកគេចូលចិត្តនាំអ្នកទៅក្រៅហូបអាហារ ហើយក៏ចូលចិត្តយកចំនីមកបញ្ចុកអ្នកដែរ

ប្រភពៈ Allkpop
Post a Comment