សេ្នហ៍៩ រដូវកាលទី២ បានមកដល់ហើយ!

ស្នេហ៍9 គឺជាឈ្មោះគម្រោងថ្មីមួយពីអង្គការ BBC Media Action រួមមានកម្មវិធីទូរទស្សន៍ វិទ្យុ និងតាមបណ្តាញអ៊ីនធឺណិត។ គ្រប់យ៉ាងគឺអំពីអ្នកទាំងអស់គ្នា ប្រិយមិត្តយុវវ័យរបស់យើង។ ហើយជាការពិត វានិយាយអំពីស្នេហា ជាប្រធានបទមួយដែលយើងដឹងថាមានសារសំខាន់យ៉ាងខ្លាំងចំពោះអ្នកទាំងអស់គ្នា! កម្មវិធី និងការពិភាក្សាទាំងឡាយនឹងត្រូវបានផលិត និងដឹកនាំដោយក្រុមយុវជនរបស់យើង ដែលនិយាយជាមួយអ្នកជាលក្ខណៈមិត្តភ័ក្រអំពីជីវិតរបស់អ្នក និងស្ថានភាពដែលអ្នកជួបប្រទះជារៀងរាល់ថ្ងៃ ដែលរួមផ្តោតជាពិសេសទៅលើសិទ្ធិ សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។
កម្មវិធីនេះនឹងផ្តល់នូវព័ត៌មានត្រឹមត្រូវ
ទាន់សម័យកាល និងសមស្របចំពោះយុវវ័យអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ
និងពិភាក្សាទៅលើប្រធានបទមួយចំនួនដូចជាការរួមភេទដែលមានសុវត្ថិភាព ជម្ងឺកាមរោគ
និងជម្រើសដែលធ្វើឲ្យមានសុខភាពល្អ។
វាមានគោលបំណងក្នុងការធ្វើឲ្យប្រសើរឡើងនូវចំណេះដឹងអំពីសុខភាពបន្តពូជរបស់អ្នក
បង្កើននូវការយល់ដឹងអំពីសិទ្ធិ
និងកាត់បន្ថយនូវគ្រោះថ្នាក់ពីការប្រព្រឹត្តផ្នែកផ្លូវភេទ និងការបន្តពូជ។
យើងចង់ឲ្យអ្នកមានអារម្មណ៍ថាកាន់តែមានទំនុកចិត្ត ក្នុងការជជែកអំពីរឿងរ៉ាវទាំងនេះ
ជាមួយមិត្តភ័ក្រ និងដៃគូស្នេហា និងលើកទឹកចិត្តអ្នកឲ្យស្វែងយល់បន្ថែមទៀត
ដូច្នេះអ្នកអាចថែរក្សាខ្លួនអ្នក និងមនុស្សដែលអ្នកស្រឡាញ់។
ទម្រង់ថ្មីមួយសម្រាប់គម្រោងគឺរឿងភាគទូរទស្សន៍បែបកំប្លែង
ដែលនឹងនាំត្រលប់មកវិញនូវតួអង្គពីរឿងភាគឡូយ9 រដូវកាលទី 3 ដែលពួកគេបានបង្កើតហាងបារកាហ្វេមួយ
និងទំនាក់ទំនងដែលពួកគេមាន និងបញ្ហាដែលគេជួបប្រទះ។ យើងនឹងមានផងដែរនូវការពិភាក្សា
បទភ្លេង ភ្ញៀវកិត្តិយសពិសេស និងតារាល្បីៗ នៅលើកម្មវិធីទូរទស្សន៍
និងការហៅចូលកម្មវិធីវិទ្យុ និងកម្មវិធីពិភាក្សា។ ជាការពិត
គម្រោងនេះនឹងមិនអាចសម្រេចទៅបានដោយគ្មានវេបសាយ និងទំព័របណ្តាញសង្គមដ៏សកម្មមួយឡើយ
ដូច្នេះយើងនឹងអាចឮពីអ្នកដោយផ្ទាល់ ហើយអ្នកអាចរួមចំណែក ចូលរួម
និងចែករំលែកនូវបទពិសោធន៍របស់អ្នក។ យើងរីករាយក្នុងការទទួលព័ត៌មានពីអ្នក។
Post a Comment