អតីតសមាជិកក្រុម EXO Luhan បញ្ចេញវីដេអូចម្រៀងមនោសញ្ចេតនាថី្មបទ Your Song (មានវីដេអូ)

ចិន÷ វីដេអូចម្រៀងមនោសញ្ចេតនាថី្មបទ Your Song របស់តារាចម្រៀង ជាអតីត
និងតារាភាពយន្តចិន Luhan ត្រូវបានគេបង្ហោះលើគេហទំព័រ Youtube ដែលជាវីដេអូចម្រៀទី២ហើយ បន្ទាប់ពីវីដេអូចម្រៀងបទ That would good ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ។
Your Song គឺជាចម្រៀងសមនោសញ្ចេតនាថី្មមួយ
ជាមួយគំនូរជីវចលដែលធើ្វឲ្យផ្ទៃនៃបទចម្រៀងទាំងមូលពាលពេញទៅដោយ ភាពរីករាយ
ខុសពីវីដេអូបទ That would good ដែលជាបទបែប Hip hop ។
បន្ទាប់ពីជាប់បណឹ្តងកុនត្រាប្រមាណជិត១ឆ្នាំ
នឹងក្រុម K-pop កូរ៉េខាងត្បូង របស់ផលិតកម្ម SM Entertainment កាលពីសប្តាហ៍មុន Luhan បានបញ្ចេញអាល់ប៊ុមចម្រៀង
ថី្មទោលរបស់ខ្លួន ជាមួយចំណងជើងថា Reload នៅក្នុងទីផ្សារចម្រៀងចិនទទួលបានការចាប់អារម្មណ៍ខ្លាំង
។
ដោយឡែកការសំរេចចិត្តចាកចេញរបស់
Luhan ពីក្រុម EXO តារាចម្រៀងសញ្ជាតិចិនរូបនេះបានអះអាងថា
គ្រប់សមាជិកក្រុមដែលជាជនជាតិចិន តែងតែទទួលរងការរើសអើង និងធើ្វបាកពីសំណាក់តារាកូរ៉េ
របស់ផលិតកម្មដ៏មានឥទ្ធពលនៅប្រទេសកូរ៉េមួយនេះ ។ Luhan គឺជាតារាចម្រៀងជនជាតិចិនម្នាក់ ក្នុងចំនោមតារាចម្រៀងជនជាតិចិនបី ក្នុងក្រុម EXO ដែលសំរេចចិត្តចាកចេញ ពីក្រុម k-pop មួយនេះ ។
Post a Comment