តើធ្វើដូចម្តេចដើម្បីបង្កើនល្បឿនដំណើរការដោយ iOS 9?

ដំណើរការ iOS 9 កំពុងតែពេញនិយមយ៉ាងខ្លាំងសំរាប់អ្នកប្រើប្រាស់
ប៉ុន្តែប្រព័ន្ធប្រតិបត្តិការនេះគឺនៅមានបញ្ហាទៅលើល្បឿនសំរាប់ម៉ូដែលសេរីចាស់។
ការពិតនៅក្នុងការប្រៀបធៀបវីដេអូមួយបានពិសោធន៌យ៉ាងមត់ចត់រវាងម៉ូដែលទូរស័ព្ទ
iPhone ទាំងអស់ដែលអាចរត់ប្រព័ន្ធប្រតិបត្តិការ
iOS 9 បានបង្ហាញថាប្រព័ន្ធប្រតិបត្តិការថ្មីគឺយឺតជាងប្រព័ន្ធប្រតិបត្តិការ
iOS 8.4.1
បន្តិច។
អ្នកប្រើប្រាស់អាចបង្កើនល្បឿនដំណើរការរបស់ iOS 9
តាមវិធីខាងក្រោម :
1- រឿងដំបូងដែលអ្នកប្រើប្រាស់ iPhone និង
iPad អាចព្យាយាមគឺបិទចលនាមួយចំនួន
ដោយចូលទៅកាន់ការ Settings, General បន្ទាប់មក
Accessibility។ ចុចលើពាក្យថា Increase Contrast និង Reduce Motion បន្ទាប់មកបិត Reduce
Transparency និង Reduce Motion ។
2- ទីពីរ, អ្នកប្រើប្រាស់អាចបិទ
Background
App Refresh លើឧបករណ៍របស់ខ្លួន។ ជាថ្មីម្តងទៀត, ចូលទៅកាន់ការ Settings, General បន្ទាប់មក App
Refresh សូមធ្វើការបិទវា ។
៣- ជាចុងក្រោយអ្នកប្រើអាចបិទ Siri Suggestions ។
សូមចូលទៅកាន់ Setting, General, Spotlight
Suggestions បន្ទាប់មកបិត Siri Suggestion ។
ទោះបីជាយ៉ាងណា មុខងារមួយនេះគឺជាចំនុចសំខាន់របស់ iOS 9 ដូច្នេះអ្នកប្រើប្រាស់មួយចំនួនប្រហែលជាចង់ប្រើវាដ៏ដែរ។

ប្រភពៈ http://www.foxnews.com/
Post a Comment