និមិត្តសញ្ញាស្រឡាញ់ភេទដូចគ្នា អាចនឹងធ្វើអោយក្រុមហ៊ុន Apple មានបញ្ហា?

អាជ្ញាធររុស្ស៊ីបានបើកការស៊ើបអង្កេតមួយប្រឆាំងនឹងក្រុមហ៊ុន Apple ដែរបានដាក់បញ្ចូលនិមិត្តសញ្ញាភេទទី ៣ ក្នុង Keyboard Imoji នៃប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន នេះបើតាមឯកសាររបស់ប៉ូលីសដែលបានចេញផ្សាយដោយគេហទំព័ររបស់រុស្ស៊ី Gazeta.ru ។
ច្បាប់ចម្រូងចម្រាស់ ហាមឃាត់មិនឲ្យបង្ហាញជាសាធារណៈនៃរូបភាព
ឬនិមិត្តសញ្ញានៃភាពស្រលាញ់ភេទដូចគ្នា បានចូលជាធរមានក្នុងឆ្នាំ 2013។
ហើយសញ្ញានេះត្រូវបានចាត់ទុកថាជាសញ្ញាគ្រោះថ្នាក់មួយដល់កុមារក្នុងវប្បធម៌ប្រទេសរុស្ស៊ីៗ
ច្បាប់នេះត្រូវបានសំដៅថាជាច្បាប់ស្តីពីការ "ការឃោសនាស្រលាញ់ភេទដូចគ្នា"។ ប៉ូលីសនៅក្នុងតំបន់ Kirov ប្រទេសរុស្សី បានបើកការរស៊ើបអង្កេត ថាតើសញ្ញាភេទទីបី ដែលមាននៅលើប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Apple គឺពិតជាបង្ហាញពីស្នេហាភេទដូចគ្នាមែនរឺទេ បើពិតនោះគឺមានន័យថា Apple បានរំលោភលើច្បាប់របស់ប្រទេសរុស្ស៊ី។
ប្រសិនបើរកឃើញបែបនេះមែន នោះក្រុមហ៊ុន Apple អាចនឹងត្រូវពិន័យជាទឹកប្រាក់រហូតដល់ទៅ $ 15,000 ឬក៏ត្រូវប្រឈមនឹងការហាមឃាត់ការលក់ទំនិញ Apple ទូទាំងប្រទេស បើមិនបានបង់ប្រាក់ពិន័យជាលុយសុទ្ធ។ សូមបញ្ជាក់ថានេះមិនមែនជាលើកដំបូងទេដែរមានការផ្តឹងផ្តល់លើសញ្ញាភេទទី៣នេះ ប៉ុន្តែវាលើកដំបូងដែរប៉ូលិសចាប់ផ្តើមបើកការស៊ើបអង្កេតតាំងពីឆ្នាំ ២០១៣ មក។

Post a Comment