[ថ្មីបំផុត] ពុទ្ធោះ!! វិរៈបុរស Stone របស់ប្រទេសបារាំងត្រូវបានគេចាក់ជាច្រើនកាំបិត [មានវិដីអូ]
![]() |
ឆុតឆាកវាយតប់គ្នារវាងលោក Stone និងជនដៃដល់ ៤អ្នក |
អាមេរិក: នៅទីក្រុង Sacramento កាលពីថ្ងៃព្រហស្បតិ៍ ម៉ោង 12:45 ព្រឹក ប៉ូលិសបានឲ្យដឹងថាមានការវាយប្រហារទៅលើវីរៈបុរសរបស់បារាំង ឈ្មោះ Spencer Stone ដោយយកកាំបិតចាក់៤ ដងលើទ្រូងរបស់គាត់។
ប៉ូលីសបាននិយាយថា Stone
(ជនរងគ្រោះ) ត្រូវបានគេឃើញវាយតប់ជាមួយនឹងក្រុមមនុស្សដែរមានគ្នាបីអ្នក
ក្នុងខណៈពេលនោះគេឃើញមានគ្នាវាម្នាក់ផ្សេងទៀត ដកចេញកាបិតហើយចាក់ទៅលើវីរៈបុរស
Spencer Stone ។
បន្ទាប់មកគេបានឃើញអាវរបស់ Stone ត្រូវបានប្រឡាក់ទៅដោយឈាមជោគជាំ ហើយពួក ដៃដល់ក៏បានរត់គេចចេញពីកន្លែងកើតហេតុ។
ប្រភពមួយបានប្រាប់ថា Stone បានទៅកំសាន្តនៅទីនោះជាមួយមិត្តភក្តិស្រីបីនាក់និងមិត្តភក្តិប្រុសម្នាក់
ហើយគ្រាន់តែចាកចេញពីរបារ Badland (បាររបស់ភេទទីបី) ពេលនោះឯងដែរការវាយប្រហារបានកើតឡើង។
ពេលនេះប៉ូលីសកំពុងតែស្វែងរកបុរសជនជាតិអាស៊ីទាំងពីរជាជនសង្ស័យដែលរត់គេចខ្លួនជាមួយឡានតូយ៉ូតាកាមរីខ្មៅ។
Stone
ត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់នៅ
UC Medical Center ក្រោយពីរងរបួសជាទម្ងន់ដោយសារត្រូវបានកាំបិតចាក់ចំទ្រូង៤ដង។
នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ ប៉ូលិសបានបញ្ជាក់ថាហេតុការណ៍នេះគឺមិនមែនជាសកម្មភាពភេរវកម្មឬឧក្រិដ្ឋកម្មទេ
វាគឺជាការទាស់សម្តីគ្នានៅក្នុងក្លិបរាត្រី។
សូមបញ្ជាក់ថា Spence Stone អាយុ ២៣ ឆ្នាំរូបនេះ គឺជាប៉ូលិសរបស់សហរដ្ឋអាមេរិកលំដាប់ផ្កាយ ១ គាត់ធ្លាប់បានលះបង់ និងជួយសង្រ្គោះ ដោយទប់ស្គាត់ជាមួយនឹងខ្មាន់កាំភ្លើងដែរបានបើកការវាយប្រហារមកលើរថភ្លើងនៅទីក្រុងប៉ារីស កាលពីខែសីហាកន្លងទៅនេះ ហើយបានក្លាយទៅជាវីរៈបុរសរបស់ប្រទេសបារាំងរហូតមក។
សូមមើលវិដីអូខាងក្រោមៈ
![]() |
នេះគឺជារូបភាពរបស់ Stone ក្រោយពេលនៃការប្រឆាំងនឹងខ្មាន់កំភ្លើង |
ប្រភព៖ dailymail
Post a Comment