គ្រូម្នាក់វាយកូនសិស្ស នឹងដំបងចេញឈាម មកពីមិនធ្វើការងារសាលា
![]() |
ពិតជាជ្រុលពេកហើយ គ្នានៅក្មេងណាស់ |
ចិនៈ នៅទីក្រុង
Chongqing, ឪពុកម្នាក់បានចេញមុខនិយាយប្រាប់ពីការពិន័យដ៏សាហាវ នឹងភ្ញាក់ផ្អើលមួយ
ដោយកូនរបស់គាត់ ត្រូវបានគ្រូបង្រៀនយកដំបង២ធំៗ វាយទៅលើគូថកូនរបស់គាត់
រហូតដល់ដំបងទាំងពីរនោះបាក់។
កូនប្រុសរបស់លោកហ៊ូ
ជាសិស្សរៀនថ្នាក់ទីបួន។ កាលពីខែមុន ថ្ងៃមួយកូនរបស់គាត់បានត្រឡប់មកពីសាលាវិញ
គាត់បានឃើញកូនគាត់យំ និងហាក់ដូចជាមិនអាចអង្គុយនៅលើគ្រែដូចធម្មតា។ ភ្លាមនោះគាត់បានទាញខោរបស់កូនគាត់មើល
ពេលនោះកូនគាត់បានស្រែកយ៉ាងខ្លាំង ហើយកូនគាត់ហាក់ដូចជាភ័យខ្លាចខ្លាំងណាស់។ ក្រោយពីបើកខោមើលហើយ គាត់បានឃើញកូថរបស់កូនគាត់មានពណ៌ខ្មៅ និងខោត្រូវបានប្រឡាក់ទៅដោយឈាមយ៉ាងខ្លាំង
ហើយស្បែកកូថរបស់កូនគាត់បានជាប់ទៅនឹងក្រណាត់ខោទៅហើយ។
បើយោងតាម
NetEase កូនប្រុសរបស់លោក ហ៊ូ បានសារភាពថាគ្រូរបស់គាត់ បានយក ដំបងវាយលើគាត់។ លោក ហ៊ូ បានទាក់ទងទៅគ្រូ
លី ហើយគ្រូ លី នោះបានសារភាពយ៉ាងធម្មតាថានេះគឺជាការដាក់ទណ្ឌកម្ម។
លោក ហ៊ូ បានបង្ហាញរូបថតរបួសរបស់កូនទៅកាន់អ្នកកាសែត
ហើយលោកក៏បានកំពុងតែយំផងដែរ។ លោកបាននិយាយថា "ពេលមើលរូបនេះហើយ វាធ្វើអោយខ្ញុំឈឺចិត្តណាស់។
មើលចុះ ហេតុអ្វីបានជាគ្រូម្នាក់នេះ
វាយកូនរបស់គាត់នឹងដំបង ហេតុអ្វីបានជាធ្ងន់ធ្ងរម្ល៉េះ។ ”
![]() |
ឪពុកបង្ហាញរូបថតកូនទៅកាន់អ្នកកាស្សែត |
កូនប្រុសរបស់លោក ហ៊ូ បាននិយាយថា
គាត់មិនបានបញ្ចប់លំហាត់សរសេរតាមអានដូច្នេះគ្រូបាននាំគាត់ទៅការិយាល័យ និងបញ្ញាឲ្យគាត់អង្គុយ ងើបចុះឡើងឲ្យបាន ៤០០ ដង ប្រសិនបើខ្ញុំមិនអាចធ្វើបាន
គាត់នឹងវាយខ្ញុំរហូតទាល់តែបាក់ដំបងពីរ"។
កុមាររងគ្រោះត្រូវបានគេនាំទៅមន្ទីរពេទ្យហើយ
និងមិនបានរងរបួសរយៈពេលយូរទេ, ប៉ុន្តែស្លាកស្នាមនៅតែអាចត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅលើស្បែករបស់គាត់។
ចំនែកឯគ្រូ លី ត្រូវបានផ្អាកពីការបង្រៀន និងរង់ចាំការស៊ើបអង្កេតបន្ថែមទៀត។
លោក ហ៊ូ
ដែរជាឪពុករបស់កុមាររងគ្រោះ សូមឲ្យមានការដោះស្រាយតាមតុលាការប៉ុន្តែមិនមានភាគីណាឆ្លើយតប និងយល់ព្រមទេ។
គាត់មានបំណងចង់ប្តឹងយកពី គ្រូ លី ចំនួន ៣០០០០ យ៉េន ប៉ុន្តែគ្រូ Li ថាគាត់សង់តែ ១០០០០ យ៉េនប៉ុន្នោះ។ ហើយអ្វីដែរសំខាន់គឺលោក ហ៊ូ ចង់ឃើញគ្រូម្នាក់នេះមានការផ្លាស់ប្តូរ និងមិនដាក់ពិន័យទៅលើសិស្សដ៏ទៃបែបនេះទៀត។
ជាចុងក្រោម
លោក ហ៊ូ បាននិយាយថា ពេលឃើញកូនក្នុងសភាបបែបនេះ
បើសិនជាគាត់មិននិយាយអ្វីសោះ ខ្ញុំពិតណាស់ជាឪពុកមិនបានការ និងចោរចោលម្សៀតបំផុត។
![]() |
មិនគួរឲ្យជឿថាការដាក់ពិន័យបែបនេះទៅលើក្មេងតូចៗ |
[រូបភាពតាមរយៈ
NetEase]
ប្រភពៈ shanghaiist
Post a Comment