[អន្តរជាតិ] ស្ពានកំពុងសាងសង បានបាក់សង្កត់អ្នកធ្វើដំនើរ
![]() |
គម្រោងសាងសងស្ពានឆ្លងកាត់ថ្នល់ត្រូវបានបាក់ |
បរទេសៈ សេចក្តីរាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយអាហ្វ្រិកខាងត្បូងបានឲ្យដឹងថាៈ
ស្ពានបណ្តោះអាសន្នដែលជាផ្នែកមួយនៃគម្រោងសាងសង់ បានដួលរលំទៅលើផ្លូវហាយវ៉េ
ដែរជាផ្លូវដែរមានប្រជាពលរដ្ឋធ្វើដំណើរទៅមកយ៉ាងមមាញឹកបំផុតរបស់អាហ្វ្រិកខាងត្បូង
- បានសម្លាប់មនុស្សពីរនាក់និង ២១ នាក់ទៀតរងរបួសបាន។
![]() |
![]() |
យោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍
eNCA: អុបនៅលើផ្លូវហាយវ៉េ M1 ក្បែរស្រុក Johannesburg Sandton មានអ្នកឡានតាក់ស៊ីម្នាក់
។
ក្រុមអ្នកសង្គ្រោះបន្ទាន់
បានកំពុងតែព្យាយាមទាញមនុស្សចេញពីគំនរស្ពាននោះ ហើយគេជឿថានៅមានចំនួនមនុស្សជាច្រើនទៀតដែរបានជាប់នៅក្រោមគំនរបាក់បែកនោះ។
![]() |
![]() |
Channel News បានដកស្រង់សម្តីក្រុមហ៊ុនសំណង់មួយថា
“ស្ពានបណ្តោះអាសន្នដែលត្រូវបានគេសាងសង់
និងរចនាឡើងសំរាប់អ្នកថ្មើរជើង នឹងអ្នកជិះកន់ ដើម្បីពួកគេអាចធ្វើដំណើរពីលើស្ពានហាយវ៉េនោះ។
គម្រោងសាងសង់នេះត្រូវបានរចនាឡើងដើម្បីភ្ជាប់តំបន់ Sandton ជាតំបន់សម្បូរបែបមួយ,
ជាមួយសង្កាត់ក្រីក្រឈ្មោះថា Alexandra ។
រូបថតនៃកន្លែងកើតហេតុបានបង្ហាញយ៉ាងហោចណាស់រថយន្តពីរគ្រឿងត្រូវបានខ្ទេចដោយគំណរស្ពានណោះ។
លោក Chris Botha អ្នកនាំពាក្យរបស់ក្រុមហ៊ុនឯកជនសង្គ្រោះបន្ទាន់
Netcare 911 ថា "យ៉ាងហោចណាស់មានមនុស្សប្រាំនាក់ដែរជាបគំនរសំណង់ស្ពាននោះ ហើយយើងនឹងព្យាយាមស្វែករកមនុស្សដែរនៅក្រោមនោះជាបន្តទៀត។”
![]() |
ប្រភពៈ metro
Post a Comment