អីយ៉ាល្អហើយ! ហ្វេសបុក នឹងជួយប្រាប់អ្នក ប្រសិនគណនេយ្យរបស់អ្នកកំពុងត្រូវបានតាមដានដោយរដ្ឋាភិបាល
![]() |
រូបភាពៈ ពិតជាល្អណាស់សម្រាប់សារសញ្ញាប្រមាននេះ |
តើអ្នកធ្លាប់មានអារម្មណ៍ថា
អ្នកកំពុងតែត្រូវបានរដ្ឋាភិបាលតាមដានរាល់សកម្មភាពរបស់អ្នក ដោយលាក់លៀម គ្រប់ពេលវេលាដែរឬទេ?
មិនជាបញ្ហាទៀតនោះទេ!
បណ្តាញសង្គមដ៏ធំ ហ្វេសប៊ុក នឹងផ្តល់ជូនអ្នក សញ្ញាសារ ព្រមាន (Warning
Message) ប្រសិនបើអ្នកកំពុងតែត្រូវបានតាមដានដោយរដ្ឋាភិបាល។
ក្នុងករណីប្រសិនបើអ្នកកំពុងត្រូវបានតាមដានដោយក្រុមត្រួតពិនិត្យដែរទទួលបានការឧបត្ថមពី
(ទីភ្នាក់ងារចារកម្ម GCHQ របស់ប្រទេសអង់គ្លេស នឹងរដ្ឋាភិបាលប្រទេសផ្សេងៗទៀត) ប្រអប់ព្រមានមួយនឹងលេចឡើង ដើម្បីជាសញ្ញាដាស់តឿនអ្នក។
សញ្ញាសារព្រមាននេះ
ពិតជាមានប្រយោជន៍សម្រាប់អ្នកដែរបានធ្វើអ្វីផ្តេសផ្តាស ឬធ្វើឲ្យប៉ះពាល់ដល់នរណាម្នាក់
ឬរដ្ឋាភិបាលនៅលើគេហទំព័រហេ្វសបុក ពួកគេអាចឆ្លៀតពេលលុបចោលនៅរាល់សកម្មភាពមិនល្អទាំងឡាយចោល ឬលុបគណនេយ្យនោះចោលមុនពេលត្រូវបានរដ្ឋាភិបាល
ឬប៉ូលិសអាចប្រមូលភស្ដុតាងបាន។
លោក
Alex Stamos មន្រ្តីរក្សាសុវត្តិភាពរបស់ Facebook បាននិយាយថា "ខណៈពេលដែលយើងមានវិធានការដើម្បីថែរក្សា ការពារ
នឹងធានា ព័ត៌មាននាៗរបស់អ្នកប្រើប្រាស់ Facebook, យើងបានសម្រេចចិត្ត បង្ហាញពីការសញ្ញាសារព្រមានបន្ថែមទៀត ប្រសិនបើអ្នកប្រើប្រាស់ Facebook មានការសង្ស័យថា
អ្នកកំពុងត្រូវបានគេតាមដាន នឹងចាំវាយប្រហារណាមួយពីក្រុម IT ដែរត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាល" ។
តើមិត្តគិតយ៉ាងណាដែរចំពោះមុខងារថ្មីនេះ?
![]() |
នេះគឺជារូបភាពរបស់សារប្រមាន |
ប្រភពៈ metro
Post a Comment