[តារា] រឿងពិត របស់នារីម្នាក់ត្រូវបានស្វាមីប្តឹង ពីព្រោះកូនៗកើតមកមានមុខមាត់អាក្រក់
![]() |
នេះគឺមិនមែនជារូបថតគ្រួសាររបស់នាងទេ |
តៃវ៉ាន់: អ្នកគ្រប់គ្នាប្រាកដជាធ្លាប់បានឃើញរូបក្រុមគ្រួសារមួយ
ដែរមានឪពុកម្តាយស្អាត ចំនែកឯកូនៗរបស់ពួកគេមានមុខមាត់អាក្រក់ហើយមែនទេ? រូបភាពនេះត្រូវបានគេយកទៅផ្សព្វផ្សាយជាការចំអក
លេងសើចតាមប្រព័ន្ធអ៊ីនធឺណេតជាច្រើន។
អ្នកបង្ហាញម៉ូដជនជាតិតៃវ៉ាន់ ឈ្មោះ Heidi Yeh ជាមនុស្សស្រីម្នាក់ដែរគេតែងតែសរសើរ និងអញ្ជើញនាងផ្សព្វផ្សាយផលិតផលនាៗ
នឹងអញ្ជើញនាងសម្តែងក្នុងបទចម្រៀង ពេលនេះត្រូវបាត់បង់អស់ហើយ ដោយសារតែរូបភាពមួយសន្លឹកនេះ ហើយរយៈជាង៣ឆ្នាំ នេះនាងហាក់ដូចជាធ្លាក់នរកទាំងរស់។
កាលពីថ្ងៃពុធ នៅក្នុងបទសម្ភាសន៍មួយក្រុងទីក្រុង នាង Taipei Yeh បាននិយាយទាំងទឹកភ្នែកទៅកាន់អ្នកកាសែតថា ជិវិតនាងបានផ្លាស់ប្តូរពីល្អទៅអាក្រក់
ហើយតាំងតែពីរូបភាពគ្រួសារក្លែងក្លាយនាងបានផ្សព្វផ្សាយនាងបានបាត់បង់ការងារទាំងក្នុង Taiwan និងក្រៅប្រទេស។
![]() |
នាងកំពុងតែយំ |
Yeh បានអះអាងថាដំបូង នាងបានយល់ព្រមថតផ្សាយពាណិជ្ជកម្មអោយក្លិនិកកែសម្ភស្សឈ្មោះ
J. Walter Thompson ហើយក្នុងកិច្ចសន្យាបានសរសេរថារូបថតនោះគឺត្រឹមតែបង្កើតជាក្រដាស់ផ្សព្វផ្សាយប៉ុន្នោះ
ប៉ុន្តែជាអាកុសលមិនយូរប៉ុន្មានមានក្លិនិកកែសម្ភស្សមួយផ្សេងទៀតបានយករូបនេះទៅបង្ហោះ
និងផ្សព្វផ្សាយតាមអ៊ីនធឺណេត ហើយមិនយូរប៉ុន្មានរូបភាពនោះបានផ្សព្វផ្សាយពេញពិភពលោក។
មិនត្រឹមតែប៉ុន្នោះសារព័ត៌មាន
Heilongjiang បានធ្វើព័ត៌មានមិនពិតថា “បុរសម្នាក់បានប្តឹងប្រពន្ធរបស់ខ្លួន
ដោយសារតែកូនរបស់ពួកគេអាក្រក់ពេក” ហើយវាត្រូវបានផ្សព្វផ្សាយគ្រប់ទីកន្លែង។
ក្រោយពីមានរឿងបែបនេះកើតឡើង នាង Yeh បានបាត់បង់ចំណូលជាង 123687.30
ដុល្លា (៧៨៥,០០០ យ៉េន) ហើយអ្វីដែរធ្វើឲ្យនាងឈឺចាប់ជាងនេះទៀតនោះគឺគេបានចោទនាងថាបានវះកាត់កែសម្ភស្ស
និងនាងលួចរៀបការស្ងាត់ៗ។
ក្លិនិកដែរបានធ្វើកិច្ចសន្យាការពាររូបភាពរបស់នាង បាននិយាយយករួចខ្លួនថា
ពួកយើងទទួលខុសត្រូវតែរូបភាពដែរបានផ្សព្វផ្សាយក្នុងក្លិនិករបស់យើងប៉ុន្នោះ និងមានសិទ្ធិយកទៅកែប្រែនាៗ
ហើយចំពោះរូបភាពដែរអ្នកផ្សេងយកទៅធ្វើអ្វីអីទៀតនោះ គឺជារឿងរបស់ផលិតកម្មរបស់នាង និងនាង
ហើយក្លិនិកនោះក៏បាននិយាយថា នាងបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនគេផងដែរ។
![]() |
ប្រភពៈ shanghaiist
Post a Comment