សារព័ត៌មានបរទេស បានចុះផ្សាយ Angelina Jolie និង Brad Pitt នាំកូនៗដើរទិញទំនិញនៅសៀមរាប
![]() |
ល្អណាស់ខ្មែរមានកិត្តិយសណាស់ ដែរមានគាត់ស្រឡាញ់ |
តារាសម្ដែងអាមេរិក Angelina Jolie និងស្វាមីបានប្រឹងអស់ពីសមត្ថភាពដើម្បីឲ្យកូនៗរបស់ខ្លួនមិនភ្លេចដើមកំណើតរបស់ពួកគេ។
១៣ ឆ្នាំក្រោយពីបានទទួលចិញ្ចឹមកូនប្រុស Maddox ដែលជាកូនខ្មែរនោះ ម្ដាយកូន ៦ រូបនេះបានត្រលប់មកប្រទេសកំណើតរបស់គេម្ដងហើយម្ដងទៀត ព្រមទាំងបាននាំកូនៗដទៃទៀតមកជាមួយផងដែរសំរាប់លើកនេះ។
Jolie និង Brad ត្រូវបានអ្នកកាសែតថតបាននៅពេលកំពុងទិញទំនិញជាមួយ កូនពៅ Shiloh និង កូនភ្លោះរបស់ពួកគេគឺ Knox និង Vivienne នៅផ្សារចាស់ ខេត្តសៀមរាបកាល ប្រទេសកម្ពុជាពីថ្ងៃអាទិត្យមុននេះ។
នៅក្នុងរូបថតពួកគេត្រូវបានប្រទះឃើញកំពុងដើរទិញឥវ៉ាន់នៅក្នុងផ្សារមុនពេលឡើងរ៉ឺម៉កកង់បី ចេញដំណើរទៅវិញ។ Jolie និងស្វាមីកំពុងនៅខេត្តសៀមរាបដើម្បីដើររកទីតាំងថតភាពយន្តថ្មីរបស់នាងគឺរឿង “ដំបូងខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ” ដែលតារាសម្ដែងនេះជាអ្នកដឹកនាំរឿង។ នៅក្នុងដំណើរមកកាន់ប្រទេសកម្ពុជាលើកនេះ គ្រួសាររបស់ Jolie មិនបានប្រើប្រាស់យានជំនិះស៊ីវិល័យអ្វីមកធ្វើជាយានជំនិះនោះទេ ដោយពួកគេទៅណាមកណាដោយជិះរ៉ឺម៉កកង់បី តែប៉ុណ្ណោះ។
ប្រភព dailymail
Post a Comment