[ថ្មីបំផុត] ទស្សនាវិដេអូការបំផ្ទុះគ្រាប់បែកនៅ តួកគី សម្លាប់មនុស្ស ៩៥នាក់ [មានវិដេអូ]
![]() |
រូបភាពពេលគ្រាប់បែកបានផ្ទុះឡើង |
ប្រទេសតួកគីៈ ក្នុងវិដេអូនេះ គឺជាពេលដែលគ្រាប់បែកមួយគ្រាប់ក្នុងចំណោមពីរគ្រាបក់
បានផ្ទុះសម្លាប់មនុស្ស ៩៥ នាក់ ក្នុងអំឡុងពេលនៃការជួបជុំ
នៅទីក្រុងអង់ការ៉ាប្រទេសតួកគី។
ពេលបច្ចុប្បន្ននេះ, សភាតំណាងរាស្ដ្រនៃប្រទេសតួកគីបាននិយាយថា ការបោះឆ្នោតនឹងនៅតែបន្តដូចការដែលបានគ្រោងទុកនៅថ្ងៃទី
1 ខែវិច្ឆិកា ហើយនឹងមានការរឹតបន្តឹងសន្តិសុខយ៉ាងយកចិត្តទុកដាក់បំផុត ។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានឱ្យដឹងថា: "ការបង្អែបង្អង់ការបោះឆ្នោត
ដោយសារតែការផ្ទុះគ្រាប់បែកគឺមិនត្រូវទេ ទោះបីជាយ៉ាងណាការបោះឆ្នោតនេះនឹងត្រូវរៀបចំឡើងនៅថ្ងៃទី
1 ខែវិច្ឆិកាដែលជាការគ្រោងទុក”។
"ដោយសារតែហានិភ័យនៃភាពគ្រោះថ្នាក់កើនឡើង ការជួបជុំគ្នាដើម្បីបោះឆ្នោត
ត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ហើយកុំឲ្យមានគ្រោះថ្នាក់អ្វីកើតឡើងទៀត”។
នាយករដ្ឋមន្រ្តីលោក Ahmet Davutoglu បាននិយាយថា “យើងបានដឹងយ៉ាងច្បាស់ថាការផ្ទុះបង្កឡើងដោយអត្តឃាតបំផ្ទុះខ្លួនឯងនិងគ្រាប់បែក ហើយភាពសង្ស័យបានដាក់ទៅលើពួកសកម្មប្រយុទ្ធឧទ្ទាម Kurdish ឬ ក្រុមរដ្ឋអ៊ីស្លាម ហើយពួកគេត្រូវតែទទួលខុសត្រូវលើរឿងនេះ” ។
Post a Comment