[ថ្មីបំផុត] យន្តហោះម៉ាឡេស៊ី M17 ត្រូវបានបាញ់ដោយ មីស៊ីលផលិតក្នុងប្រទេសរុស្សី [មានវីដេអូ]
![]() |
បំណែករបស់ MH17 ត្រូវបានគេយកមកផ្គុំចូលគ្នាដើម្បីធ្វើការសើបអង្កេត |
ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីជើងហោះហើរ
MH17 ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលហៅថា "Buk" របស់រុស្ស៊ី ក្រោយពីចំនាយពេលស៊ើបអង្កេតអស់រយៈពេល
១៥ ខែ ពេលនេះបានចប់រួចរាល់ និងចេញជាផ្លូវការហើយ។
ការស៊ើបអង្កេតជាផ្លូវការ
- បានស្ថាបនា និងផ្គុំឡើងវិញនូវកាប៊ីនយន្ដហោះ នឹងបំណែកយន្តហោះ ដែលបានរកឃើញនៅក្នុងប្រទេសអ៊ុយក្រែន
ហើយជាកន្លែងដែលគេបានរកឃើញយន្តហោះធ្លាក់នោះ - ប៉ុន្តែមិនបានដឹងថានរណាជាអ្នកបាញ់មីស៊ីលទេ។
លោក Robin Fredriksz បាននិយាយប្រាប់ បន្ទាប់ពីសន្និសីទបង្ហាញពីភស្ដុតាងនៃការបាញ់ធ្លាក់យន្តហោះ
777 ជើងហោះហើរ MH17, ធ្វើឲ្យមនុស្ស ២៩៨ បានស្លាប់ក្នុងនោះក័៏មានកូនរបស់លោក
Robin
Fredriksz ផងដែរ នៅភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១៧ ខែកក្កដា
ឆ្នាំ ២០១៤។
Freriksz បានប្រាប់ថា "វាជាមីស៊ីលឈ្មោះ
buk, វាបានធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ីយ៉ាងច្បាស់។ មនុស្សគ្រប់គ្នាបានដាក់ការសង្សៃលើប្រទេសអ៊ុយក្រែន
ដែរជាប្រទេសដែរយន្តហោះនោះបានធ្លាក់នៅក្បែរបំផុត។
ប៉ុន្តែក្រុមហ៊ុនផលិតមីស៊ីល buk បានអះអាងថាពួកគេបានធ្វើការស៊ើបអង្កេតផ្ទាល់ខ្លួន
- ដែលផ្ទុយនឹងការរកឃើញរបស់ប្រទេសហូឡង់។
នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Arseny Yatseniuk
ថ្លែងថាលោកពិតជាសង្ស័យថាក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីជើងហោះហើរ MH17 ត្រូវបានបាញ់ទម្លាក់នៅភាគខាងកើតអ៊ុយក្រែនដោយកងកម្លាំងពិសេសរបស់ប្រទេសរុស្ស៊ី។
ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិចអះអាងថាយន្តហោះនេះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលរបស់ពួកឧទ្ទាមដែលគាំទ្រដោយប្រទេសរុស្ស៊ី
ឬកងកម្លាំងរុស្ស៊ី។ ប៉ុន្តែត្រូវបានក្រុមហ៊ុនផលិតអាវុធ Buk បានបដិសេធ។
ទោះបីជាយ៉ាងណា សេចក្តីរាយការណ៍ជាច្រើនរួមទាំងការស៊ើបអង្កេតដោយក្រុម
Open Source Bellingcat បាននិយាយប្រាប់ថាយន្តហោះនេះត្រូវបានបាញ់ធ្លាក់ដោយមីស៊ីលនៅជិតភូមិ
Snizhne ដែរស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមរុស្ស៊ី។
សូមទស្សនាវីដេអូស៊ើបអង្កេតខាងក្រោមៈ
ប្រភពៈ metro
Post a Comment