ទស្សនាជំនន់ដីភក់ លិចលង់ និងទាញឡានតូចធំជាច្រើន [មានវីដេអូ]
![]() |
ពិតជាគួរឲ្យខ្លាចមែន |
អាមេរិកៈ នៅថ្ងៃព្រហស្បតិ៍ទី
១៥ ខែតុលា មានគ្រោះធម្មជាតិរអិលបាក់ដីភក់ ដែរបានបង្ខំឱ្យមានការបិទផ្លូវថ្នល់មួយចំនួនធំ ក្នុងរដ្ឋ កាលីហ្វញ៉ា
ក្នុងនោះរួមមានររដ្ឋ ៥ ផ្សេងទៀតដែរនៅក្បែរព្រំដែនរដ្ឋកាលីហ្វញ៉ា។
ការរអិលបាក់ដីនេះ
បានបង្កឡើងដោយរន្ទះបាញ់ ភ្លៀងធ្លាក់ខ្លាំង និងឥទ្ធិពលខ្យល់បោកបក់ខ្លាំងនៅតំបន់ភាគខាងជើងទីក្រុង
Los Angeles County។
បើយោងតាមសេចក្តីរាយការណ៍របស់ស្ថានីយ៍ព្យាករអាកាសធាតុមួយនៅក្បែរក្រុង Lancaster, នៃរដ្ឋកាលីហ្វញ៉ា បានកត់ត្រាទឹកភ្លៀងគឺ ២,៩៩ អ៊ីញ ក្នុង ៣០ នាទី។
សេវាកម្មអាកាសធាតុជាតិក្នុងតំបន់និយាយថា មានការគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋនៅក្នុងតំបន់ជុំវិញ
Leona ជ្រលងភ្នំ និងខាងលិច Palmdale ។
ព័ត៌មានពី: ហ្វេសប៊ុក / ឈ្មោះ Jose Antonio
Vargas
សូមទស្សនាវីដេអូនៃគ្រោះធម្មជាតិនេះ៖
ប្រភពៈ liveleak
Post a Comment