ក្មេងជិះកង់ម្នាក់ ត្រូវបានតាចាស់ទះកំផ្លៀង នឹងឲ្យលត់ជង្គង់សុំទោសតាមផ្លូវ [មានវីដេអូ]
ចិនៈ
ខ្សែវីដេអូមួយត្រូវបានគេដាស់បង្ហោះតាមបណ្តាញសង្គមនានា បានបង្ហាញថាក្មេងប្រុសម្នាក់ត្រូវបានគេទះកំផ្លៀង
និងបង្ខំឱ្យលុតជង្គង់នៅតាមដងផ្លូវ
ពិព្រោះក្មេងប្រុសនោះបានជិះកង់ប៉ះបុរសចំណាស់ម្នាក់ដោយចៃដន្យ។

បើយោងតាមព័ត៌មានពី
Sina
ហេតុការនេះបានកើតឡើងនៅលើផ្លូវក្នុងទីក្រុង
LINQ
ខេត្ត Shandong។ ខណៈពេលដែលក្មេងប្រុសកំពុងជិះកង់ទៅសាលារៀន
គាត់បានជិះទៅបុកនឹងតាម្នាក់ បណ្តាលឲ្យតានោះរងរបួស។
ក្រោយពីបានបុកហើយ
ក្មេងជិះកង់បានធ្វើការសុំទោសជាច្រើនសារចំពោះគ្រោះថ្នាក់នេះ
ប៉ុន្តែតាមរយៈវីដេអូបានបង្ហាញថា តាចាស់ម្នាក់នោះមិនព្រមទទួលយកការសុំទោសនេះទេ
ហើយបានបង្ខំឱ្យក្មេងប្រុសចុះចេញពីកង់
ហើយបានទះកំផ្លៀងក្មេងប្រុសនោះម្តងហើយម្តងទៀត
ព្រមទាំងឱ្យក្មេងប្រុសលុតជង្គង់នៅលើផ្លូវចំពោះមុខអ្នកឈរមើលជាច្រើនដើម្បីបំបាក់មុខក្មេងប្រុសនោះ។
ក្មេងប្រុសជិះកង់
បានទទួចអង្វរនឹងប្រាប់តាចាស់នោះថា “ខ្ញុំសុំទោស ឲ្យខ្ញុំទៅចុះ
បើមិនដូច្នេះខ្ញុំនឹងទៅសាលារៀនយឺតជាមិនខាន” ការបង្វរនេះមិនបានធ្វើឲ្យបុរសចាស់ម្នាក់នោះស្ងប់ចិត្តទេ
គាត់ថែមទាំងបន្តស្រែកគំហកដាក់ក្មេងប្រុសនោះរហូត។
មហាជនជាច្រើនបានវាយតម្លៃលើអាកប្បកិរិយារបស់បុរសចំណាស់ម្នាក់នោះ
និងធ្វើការរិះគន់ចំពោះមនុស្សចាស់ដ៏ទៃទៀតក្នុងសង្គមចិននាពេលបច្ចុប្បន្ន។
ប៉ុន្តែក៏មានមតិខ្លះទៀតបាននិយាយថា
“លោកតាម្នាក់នោះគាត់មិនខុសទេ ក្មេងនោះមិនបានគោរពច្បាប់ចរាចរណ៍
ហើយលោកតាក៏អត់បានទារលុយសង់អីដែរ”។
បច្ចុប្បន្នបុរសចំណាស់នេះ
ត្រូវបានឃុំខ្លួនដោយប៉ូលិសចោទថាបានបង្កឱ្យមានការរំខាននៅទីសាធារណៈ
ហើយការស៊ើបអង្កេតកំពុងតែស្ថិតក្នុងការស្រាវជ្រាវ។
Post a Comment