[ថ្មីបំផុត] យន្តហោះមួយគ្រឿងបានធ្លាក់ចំ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ [មានវីដេអូ]
![]() |
ភ្លើងបានឆាបឆេះផ្ទះ ក្រោមយន្តហោះធុនតូមមួយគ្រឿងបានធ្លាក់ចំ |
កូឡុំប៊ីៈ
យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ក្នុងហេតុការធ្លាក់យន្តហោះតូចមួយគ្រឿន
បន្ទាប់ពីបានហោះហើរចាកចេញពីព្រលានយន្តហោះ EI Dorado។
ព័ត៌មានពីអាជ្ញាធរក្នុងស្រុកបានឲ្យដឹងថា
មនុស្សប្រាំនាក់បានស្លាប់បន្ទាប់ពីយន្តហោះមួយគ្រឿងបានធ្លាក់ចូលទៅក្នុងតំបន់ ដែរមានលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅកុះករ ក្នុងរដ្ឋធានីរបស់ប្រទេសកូឡុំប៊ី។
បើយោងតាមមន្រ្តីទីក្រុង Bogota បាននិយាយថា មានមនុស្សប្រាំពីរនាក់ទៀតត្រូវបានរងរបួស
ដោយសារតែមានយន្តហោះធុនតូចម៉ាស៊ីន២ ម៉ាក Beechcraft 60 បានធ្លាក់នៅម៉ោង ៤ និង
២០ នាទី រសៀលម៉ោងក្នុងស្រុក នៅភាគខាងលិចទីក្រុង
Bogota។
ហើយក៏មានការបញ្ជាក់ពីទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលនៅលើគេហទំព័រ
Facebook របស់ខ្លួនថានេះពិតជាយន្តហោះរបស់ខ្លួនមែនដែរបានធ្លាក់ ហើយបានបង្កឲ្យមានភ្លើងឆេះ
និងមនុស្សបួននាក់នៅលើយន្តហោះបានស្លាប់ រួមមានអ្នកបើក, លោក Juan Pablo Angulo និង
លោក Reyes។
បើតាមមន្ត្រីជាន់ខ្ពស់បានប្រាប់ឲ្យដឹងថា យន្ដហោះនេះបានធ្លាក់ចូលទៅក្នុងហាងធ្វើនំ
និងប៉ះពាល់ផ្ទះវីឡាចំនួនបីដែលនៅជិតនោះ។
ប្រភពៈ liveleak
Post a Comment