[ប្លែកៗ] ស្រ្តីមាត់ដាចម្នាក់ ជេរស្រី្តជនជាតិមូស្លីមថា "ពួកមី ISIS ចង្រៃ" [មានវីដេអូ]
![]() |
នាងពិតជាខឹងហួសហែតពេកហើយ |
អង់គ្លេសៈ ស្ត្រីមាត់ដាចម្នាក់ បានហៅស្រ្តីពីនាក់ផ្សេងទៀត
'មីឆ្កែ ISIS' ឬ (ISIS Bitch) ខណៈពេលដែលមានកុមារកំពុងអង្គុយនៅក្នុងរទេះមួយក្បែរនាង។
ស្រី្តមាត់ដាចបានយាយថា:
“ ខ្ញុំមិនចូលចិត្តមនុស្សដូចជាពួកនាងទេ ព្រោះពួកនាងគឺមហាសែនឈ្លើយ ពួកនាងចូលមកប្រទេសអង់គ្លេស
ហើយពួកនាងមិនមានកិរិយាមាយាតល្អសោះ ”។
ស្រី្តមាត់ដាចបានបន្តទៀតថា
“ ត្រឡប់ទៅកាន់ប្រទេសរបស់ពួកនាង ដែរជាប្រទេសមានការទម្លាក់គ្រាប់បែករៀងរាល់ថ្ងៃ
ហើយកុំចូលមកប្រទេសរបស់យើង ព្រោះថាប្រទេសយើងគឺមានសន្តិភាព។ និយាយភាសារបស់ពួកនាងទៅ ពួកមី
ISIS ចង្រៃ” ។
អ្នកបើកបររថយន្តក្រុងបានឈប់ឡាន
ហើយបានព្យាយាមសម្របសម្រួល អ្នកដំណើរកុំឲ្យឈ្លោះគ្នា ប៉ុន្តែនេះមិនបានធ្វើឲ្យនាងមាត់ដាចមិនបានបន្ថយអាគុយរបស់នាងទេ!។
បើតាមរយៈវីដេអូ
បន្ទាប់ពីលឺសូរពាក្យសម្តីនិយាយលឺៗពេក មានក្មេងម្នាក់បានសួរថាតើមានរឿងអ្វីកើតឡើង។
ស្រ្តីមាត់ដាចបានតបទៅក្មេងនោះវិញថា
“ មានពួក ISIS ចូលក្នុងទឹកដីយើង នេះគឺជាអ្វីដែរបានកើតឡើង ” ។
ជម្លោះនេះមិនបានដឹងច្បាស់ថាតើចាប់ផ្តើមដោយសារអ្វីនោះទេ។
ភាគច្រើនគឺយោងនៅលើកាមេរ៉ា
និងវីដេអូដែរបានផុសក្នុង Facebook តាមរយៈគណនេយ្យ Mico Abrigo ។
Post a Comment