ផ្ទុះគ្រាប់បែកនៅចិន សម្លាប់មនុស្ស ៦ នាក់ និងរបួសរាប់រយនាក់
![]() |
មនុស្សដែរបានរងរហួសក្រោយការផ្ទុះ |
យ៉ាងហោចណាស់មានមនុស្សចំនួនប្រាំមួយនាក់ត្រូវបានសម្លាប់និងរាប់សិបនាក់ទៀតរងរបួស
ដោយមានការផ្ទុះគ្រាប់បែកបង្កប់ចំនួន ១៥ កន្លែង ក្នុងខេត្ត Liucheng ទីក្រុង
Liuzhou ។
ទីភ្នាក់ងារស៊ីនហួរបានរាយការណ៍ថា, ការផ្ទុះនេះបានកើតឡើង
នៅម៉ោង ៣ និង ៥០ នាទី ជុំវិញខេត្ត
Liucheng ។
ការផ្ទុះនេះត្រូវបានគេរាយការណ៍ថាមាននៅ
១៥ ទីតាំង រួមមាន ការិយាល័យរដ្ឋាភិបាល ផ្សារទំនើប ស្ថានីយ៍ដឹកជញ្ជូន មន្ទីរពេទ្យ
កសិកដ្ឋាន កន្លែងចិញ្ចឹមសត្វ និងផ្សារលក់បន្លែ -ល-។
ជនរងគ្រោះទាំងប្រាំនាក់បានស្លាប់នៅនឹងកន្លែងកើតហេតុខណៈពេលដែលម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។ ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ទៅកន្លែងកើតហេតុដែរផ្ទុះគ្រាប់បែកនៅក្នុងតំបន់ស្វយ័ត Guangxi នៅភាគខាងត្បូងប្រទេសចិន។
នៅពេលនេះប៉ូលិស កំពុងស៊ើបអង្គេត
និងប្រមូលយកភស្ដុតាងនាៗ
នៅកន្លែងកើតហេតុ ។
ប្រភពៈ www.scmp.com
Post a Comment