តើ Ronaldo អាចត្រលប់ទៅ Man Utd វិញដោយសារតែ Rooney?
![]() |
Ronaldo " រំពឹងថានឹងបានលេងជាមួយអតិតមិត្តរួមក្រុម Rooney នៅថ្ងៃណាមួយ " |
Cristiano
Ronaldo បាននិយាយថាគាត់ចង់លេងជាមួយអតីតមិត្តរួមក្រុម Man Utd គឺកីឡាករ Wayne
Rooney ។
Ronaldo បានផ្លាស់ប្តូរទៅកាន់
Man Utd ក្នុងអាយុ 18 ឆ្នាំ ពីក្លិប Sporting Lisbon ក្នុងឆ្នាំ 2003, ខណៈពេលដែលកីឡាករ
Rooney បានចាកចេញពីក្រុម Everton ទៅទឹកដី Old Trafford មួយឆ្នាំបន្ទាប់។
ការចាប់ដៃគូ
រវាង Ronaldo និង Rooney ធ្វើអោយក្រុមទទួលបានពានរង្វាន់ក្របខ័ណ្ឌ
Premier League ចំនួនបីសម័យ ជើងឯក Champions League និង FA Cup មុនពេលដែរប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានចូលរួមជាមួយក្រុម
Real Madrid ក្នុងឆ្នាំ 2009 ។
Ronaldo បានសារភាពថាវាជាការអាម៉ាស់
គាត់មិនបានចូលរួមចែករំលែកបន្ទប់ផ្លាស់សំលៀកបំពាក់ដូចគ្នា
នឹងបុរសម្នាក់ដែលគាត់ចូលចិត្ត
"និងសង្ឃឹមថាពួកយើងនឹងបានរួបរួមគ្នាជាថ្មីម្តងទៀតនៅពេលអនាគត។
«ខ្ញុំនឹកពេលដែលលេងជាមួយ
Rooney។ ប្រហែលជាយើងអាចលេងជាមួយគ្នាម្តងទៀតជានៅថ្ងៃណាមួយ»។
Ronaldo បានសរសើរ Rooney ថា"គាត់ជាក្មេងសំរាប់ប្រទេសអង់គ្លេស។
អ្នករាល់គ្នាស្រឡាញ់គាត់។ គាត់មានឥទ្ធិពលខ្លាំងណាស់។ ភាពខ្លាំងរបស់ខ្សែប្រយុទ្ធ
Wayne Rooney គឺកម្លាំងចិត្ត និងកម្លាំងកាយរបស់គាត់ ហើយគាត់មិនចុះចាញ់ឡើយ ។
"គាត់ជាកីឡាករដ៏អស្ចារ្យរបស់ក្រុម
ហើយគាត់តែងតែអាចរកគ្រាប់បាល់បាន! គាត់ជាក្មេងប្រុសអស្ចារ្យហើយគាត់បានជួយខ្ញុំច្រើនណាស់នៅពេលដែលគាត់បានមកចូលរួមជាមួយយើងនៅក្នុងក្រុម
Manchester United" ។
ប្រភពៈ Goal
Post a Comment