Header Ads

[សង្គម] បុរសសង្ហាកំពស់២ ម៉ែត្រ ឈប់ធ្វើជាកីឡាបាល់បោះមកធ្វើជាសនិ្តសុខ ស្រីៗចោមរោមសុំស្នេហ៍

ពិតជាមានកម្ពស់ខ្ពស់មែន ហើយមុខឡូយទៀត
ចិន៖ បុរសរាងខ្ពស់ស្រស់សង្ហាដែលជាកីឡាករបាល់បោះបានសំរេចចិត្តបោះបង់អាជីពរបស់ខ្លួនត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ ដើម្បីមកធើ្វជាសនិ្តសុខ ។

លោក Xie Zhiming អាយុ ៣៣ឆ្នាំ មានកំពស់ ២.១ ម៉ែត្រ គាត់ចាប់ផ្តើមលេងបាល់បោះតាំងពីនៅវិទ្យាល័យ បន្ទាប់មកគាត់ក៏ចូលទៅក្នុងក្រុមបាល់បោះមួយដែលមានឈ្មោះថា Zhejiang Golden Bulls ។ ទោះបីជាកី្តកីឡាបាល់បោះ គឺមិនមែនជាឆន្ទៈរបស់គាត់នោះទេ ។

អី្វដែលជាកី្តប្រាថ្នារបស់ លោក Xie Zhiming គឺការចូលបំរើយោធា ។ ដូចេ្នះហើយ គាត់ក៏បានសំរេចចិត្តលាលែងពីក្រុមបាល់បោះ ងាកមកក្លាយជាសនិ្តសុខការពារម្នាក់វិញ ។

បច្ចុប្បន្ន Xie Zhiming កំពុងតែឈរយាមល្បតនៅកណ្តាលទីក្រុងជាមួយនឹងមិត្តរួមការងាររបស់ខ្លួន ។ ដោយហេតុថា មានរូបរាងអំណោយផលពីធម្មជាតិផង ទាំងខ្ពស់ ទាំងសង្ហា Xie Zhiming តែងតែទទួលបានការចាប់ពីអារម្មណ៍ពីមនុស្សស្រីដែលតែងតែសុំគាត់ថតរូបជាមួយផងដែរ ។

ប្រភព shanghaiist

No comments