Header Ads

[បច្ចេកវិទ្យា] បន្ទប់ពិសោធន៍របស់ក្រុមហ៊ុន Microsoft បានជាប់កំណត់ត្រាពិភពលោក ជាបន្ទប់ដ៏ស្ងប់ស្ងាត់បំផុតក្នុងលោក [មានវិឌីអូ]

រូបភាពក្នុងបន្ទប់ដាក់ Servers របស់ Microsoft
សហរដ្ឋអាមេរិច៖ ក្រុមហ៊ុន Microsoft មានគោលដៅក្នុងការខិតខំប្រឹងប្រែងដើម្បីបង្ហាញឲ្យឃើញ​ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការសិក្សាស្រាវជ្រោវដែលគ្មានគូប្រៀប និងដៃគូប្រកួតប្រជើង។

ក្រុមហ៊ុនយក្ស Microsoft បានបង្កើតនូវមន្ទីរពិសោធន៍មួយមានភាពស្ងប់ស្ងាត់បំផុតក្នុងលោក ដែលសិត្ថនៅក្នុងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Microsoft ក្នុង រដ្ឋ វ៉ាស៊ីនតោន សហរដ្ឋអាមេរិច ។ 

ក្រុមហ៊ុនខាងកុំព្យូទ័រនេះ បានបង្កើតនូវបន្ទប់ពិសោធន៍ដែលមានភាពវិសេស គឺអាចស្រូបយកនូវរលកសំលេងផេ្សងៗបាន ។ បន្ទប់ដែលមានលក្ខណៈពិសេសនេះគេឲ្យឈ្មោះថា​ anechoic chamber ជាបន្ទប់ដែលត្រូវបានរចនាទ្បើងមិនឲ្យមានសំលេងរំខានពីខាងក្រៅ និងមានការស្រូបយកនូវភាពលកសំលេងនៅខាងក្នុងបន្ទប់ ។ 

ការសាកល្បងនេះត្រូវបានធ្វើទ្បើងដោយអ្នកឯកទេសឯករាជ្យខាងសូរសំលេង ដែលបានធើ្វការសាកល្បង បានទទួលលទ្ធផលគឺ 20.6 dBA និង -20.1 dBA ជាតួលេខមួយគួរឲ្យកត់សំគាល់ជាជាងការរំពឹងទុក ។ 

ក្រុមហ៊ុន Microsoft គឺចង់ធ្វើការបង្កើតនូវកន្លែងដែលស្ងប់ស្ងាត់បំផុតមួយដើម្បីធើ្វការពិសោធន៍នូវឧបករណ៍នានា។




បន្ទប់ដែលមានភាពវិសេស គឺអាចស្រូបយកនូវរលកសំលេងផេ្សងៗ
ប្រភព៖ guinnessworldrecords

No comments