Header Ads

Apple និង Google នៅតែមិនអាចឈប់ចម្លងគ្នាទៅវិញទៅមក

ប្រព័ន្ធទាំងពីរត្រូវបានបញ្ចូលគ្នា
ថ្ងៃនេះក្រុមហ៊ុន Google បានដាក់បង្ហាញទូរស័ព្ទ Android ថ្មីចំនួនពីរ ដែរមាន លក្ខណៈពិសេសមួយចំនួន ហើយវាមានភាពស្រដៀងគ្នាជាមួយ Iphone ណាស់។ តើអ្នកដឹងថាមានអ្វីផ្សេងដែរស្រដៀងគ្នា រវាងផលិតផលទាំងពីរ? ជាការពិតណាស់ក្រុមហ៊ុនទាំងពីរនេះ ខ្ចីគំនិតគ្នាប្រើប្រាស់ទៅវិញទៅមក។

ថ្ងៃនេះ Google បានបញ្ចេញ Nexus 5 និង Nexus 6P ដោយមានភ្ជាប់ជាមួយឧបករណ៍ចាប់ក្រយៅដៃ ដែរជាគំនិតរបស់ Apple និងរចនាបទផ្សេងៗទៀត របស់ iPhone។ ក្រុមហ៊ុនទាំងពីតែងតែទទួលយក​គំនិតល្អៗពីគ្នាមិនចេះចប់។

ហើយយើងក៏អាចទាយបានថា Apple
និងចម្លងផ្នែកល្អៗ របស់ Google សំរាប់ បញ្ចូលក្នុង Iphone 7 ជាមិនខាននៅថ្ងៃខាងមុខ។

សូមមើលនៅចំនុចដែរក្រុមហ៊ុនទាំងពីរចម្លងពីគ្នាៈ
អាចបើកកម្មវិធីច្រើន ក្នុងពេលផ្សេងគ្នា ( Multitasking )
អេក្រង់អាចត្រលប់ Vertical និង Horizontal
ការផ្តល់សញ្ញារបស់កម្មវិធីកាន់តែមានភាពស្រដៀងគ្នា ( Notification )
ទីផ្សារផ្តល់កម្មវិធីប្រើប្រាស់ ( App Store និង Play Store )
សុវត្តិភាពទូរស័ព្ទ (Fingerprint និង Touch ID) ប៉ុន្តែ Android មានមុខងារផ្សេងទៀត
ដើម្បីដោះសោរទូរស័ព្ទ
ការបញ្ចេញលក់ទូរស័ព្ទពីរ Model ជារៀងរាល់ឆ្នាំ
ប្រភព: yahoo tech

No comments