Header Ads

ក្រុមចម្រៀងនារី SISTAR រអិលដួល ខ្មាស់គេលើឆាក



កូរ៉េខាងត្បូង ÷  ថ្មីៗនេះវីដេអូនៃការសម្តែងរបស់ក្រុមចម្រៀងនារី SISTAR ដែលមានសមាជិករអិលដួលនៅ 2015 Hallyu Dream Festival ។​
កាលពីថៃ្ងពី២៩ កន្លងទៅនេះ ក្រុមចម្រៀងនារី SISTAR ជាក្រុមមួយដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការសំដែង ពិសេសមួយពហុកីឡដ្ឋាន Gyeongju Civic នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។ ប៉ុនែ្តជាអកុសលមិនបានសំដែង១នាទីផង សមាជិកក្នុងក្រុម Soyu  បានរអិលដួលនៅលើឆាកសម្តែងហើយក៏ត្រូវបានមិត្តរួមក្រុម ជួយលើកផងដែរ ។ ក្នុងការសំដែង Soyu បានរអិលដួលជាច្រើនដង រឹតតែវេទនាទៅទៀតនោះសមាជិកម្នាក់ទៀតគឺ Hyorin ក៏រអិលដួលនៅលើឆាកសម្តែងដែរ ។
ប៉ុនែ្តសមាជិកទាំង៤នាក់ផេ្សងទៀតនៅតែបន្តការសំដែងរបស់ខ្លួនរហូតចប់បទចម្រៀងមួយបទនេះ។
បន្ទាប់មក Soyu ក៏បានចេញមកសុំទោសចំពោះមិត្តអ្នកទស្សនា ហើយបានប្តូរសែ្បកជើង និងចាប់ផើ្តមសំដែងនូវបទចម្រៀងបន្តទៀត ។
គួរបញ្ជាក់ផងដែរថាថី្មៗនេះ ក៏មានក្រុមចម្រៀងនារីកូរ៉េ G-Friend ដែលមានសមាជិកបានរអិលដួល   នៅលើឆាកសម្តែងជាច្រើនដង ។
ចង់ដឹងថា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ÷

ប្រភពៈ allkpop និង ខ្មែររីករាយ

No comments