Header Ads

ហេតុផលទាំង ៥ ដែលអ្នកមានសំណាងព្រោះមិនបានទៅសិក្សានៅប្រទេសកូរ៉េ

ការ​អប់រំ​គឺ​ជា​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ឱ្យ​តម្លៃ ហើយ​​ប្រហែល​ជាយើង​ទាំង​អស់​បាន​យល់​ស្រប​ថា​ ការ​អប់រំ​គឺ​ជា​ឆ្អឹងខ្នង​ ​សម្រាប់​ទ្រទ្រង់សង្គម និងប្រទេសជាតិ​របស់​យើង​។ ប៉ុន្តែ​សម្រាប់​ប្រទេស​នានា​ដូចជា​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ជា​កន្លែង​ដែល​ប្រព័ន្ធ​អប់រំ​​គឺ​មាន​ភាព​តឹង​រឹង ​និង​ហ្មត់ចត់ ។
បន្ទាប់ពីរួចផុតពី សង្គ្រាម​ជាង ៦០ ឆ្នាំ​ ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បោះ​ជំហាន​យ៉ាង​លឿនចូល​ទៅ​ក្នុង​ប្រទេស​ដែល​មាន​អនុភាព​ខ្ពស់​។ ក្នុង​នាម​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​ឆ្នាំ
1950 កូរ៉េ​ខាង​ត្បូង​ឥឡូវ​នេះ​គឺ​មាន​ផ្នែក​សេដ្ឋកិច្ចខ្ពស់ក្នុងចំណោម​ប្រទេស​មហាអំណាច​លើ​ពិភពលោក​។ តើបុព្វហេតុចម្បងអ្វីខ្លះបាន​ជា​ប្រទេស​កូរ៉េ​ខាង​ត្បូង​អាចធ្វើរបៀបនេះបាន? ចម្លើយគឺតាម​តាម​រយៈ​ប្រព័ន្ធ​អប់រំ​របស់​ខ្លួន​។
​អត្រា​អក្ខរកម្មមាន ៩៨
​%,​ ដូច្នេះ កូរ៉េ​ខាង​ត្បូង​បាន​ព្យាយាមដាំដុះ​កំលាំង រឹតបន្ទឹង ​​នៃប្រព័ន្ធអប់រំ​ អោយបានខ្ពស់ ដោយអនុវត្តន៍ជាមួយប្រព័ន្ធ​សិក្សាដ៏លំបាកតាមកន្លែងអប់រំនាៗទាង់អស់នៅក្នុងប្រទេស ​។ ទោះ​បី​ជា​វា​មិនអាច​ប្រកែក​បានថាបាកធ្វើបែបនេះអាច​ជួយ​ប្រទេស​កូរ៉េ​អោយរីកចំរើន​, មនុស្ស​មួយ​ចំនួន​ចោទសួរថា​ប្រព័ន្ធ​សិក្សាបែបនេះគឺវាលំបាកពែកហើយ ​។
សូមអាន​មូលហេតុ​ដែល​មនុស្ស​គិត​ដូច្នេះ​ ដូចខាងក្រោមៈ

- រយៈពេលនៃការសិក្សាអាចលើសពី ១៥ ម៉ោងក្នុងមួយថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ១១ យប់។ ហើយវាក៏ជាហេតុផលដែរសិស្សនិសិត្សទាំងអស់បញ្ចប់ឆ្នាំសិក្សាយឺត។
- មានសម្ពាតខ្ពស់ក្នុងការទទួលបានការងារល្អសំរាប់ជីវិត។ ដោយនៅប្រទេសកូរ៉េការទទួលបានជោគជ័យ ត្រូវបានកំណត់ទៅលើប្រភេទការងាររបស់មនុស្សរៀងៗខ្លួន ។ មានន័យថា ដើម្បីបានការងារល្អ អ្នកត្រូវបញ្ចប់ការសិក្សានៅសាលាល្អ, ហើយដើម្បីបានរៀននៅសាលាល្អ តម្រូវអោយអ្នកត្រូវខិតខំ ពុះពារ ព្យាយាមក្នុងការសិក្សា ។
-  ការដាក់ពិន័យលើសិស្ស។ មានន័យថា គ្រូអាចយកវិធានការសម្ភារៈ ​"ដំបងវិន័យ ដើម្បីធានាថាសិស្សរបស់ពួកគេបានគោរពតាមច្បាប់។ ធ្វើបែបនេះគឺដើម្បីបណ្ដុះអារម្មណ៍ភ័យខ្លាចចូលទៅក្នុងសតិរបស់សិស្សនិស្សិត ជាហេតុផលផ្សេងទៀតដែរសិស្សខ្លះគឺមានសំណាងដែរមិនបានរៀននៅប្រទេស កូរ៉េ ។
- មានបញ្ហាលើសុខភាពភ្នែក នៅពេលដែរប្រឹងរៀងទាំងយប់ទាំងថ្ងៃ ជាហេតុផលចម្បងដែរប្រទេស កូរ៉េ មានអត្រាជំងឺមីញ៉ូបខ្ពស់បំផុតនៅលើពិភពលោក។
- សាកលវិទ្យាល័យមានលក្ខណៈប្រកួតប្រជែង និងទទួលយកសិស្សនិសិត្សដែរមានសម្តត្ថភាពខ្ពស់ប៉ុន្នោះ។ ហើយសកលវិទ្យាល័យដូចជា Seoul National University និង Korea University គឺជាគោលដៅ និងសេចក្តីបងប្រាថ្នារបស់សិស្ស ហើយពួកគេមានឆន្ទៈជម្នះនឹងវាអោយបាន។
ប្រភពៈ Allkpop

No comments