Header Ads

[ចំនេះដឹង] Facebook និងកែប្រែបន្ថែមមុខងារមួយចំនួនដើម្បីបំពេញចិត្តអ្នកប្រើប្រាស់

រូបថត Profile និងមានចលនា ហើយវាជាការកែប្រែដ៏គួរឲ្យចាប់អារម្មណ៍
ដើម្បីរក្សាបណ្តាញ ហ្វេសប៊ុក មួយនេះឲ្យបានយូរអង្វែង ហ្វេសប៊ុក បានកំពុងកែប្រែប្រព័ន្ធរបស់ខ្លួន​ឲ្យមានភាពរស់រវើក​ជាងមុន​បន្ថែមទៀត​។
ហ្វេសប៊ុក គឺជា Social Network ដែរធំជាងគេបំផុត ហើយដែលត្រូវបានគេចូលទៅមើលចំនួន 4 ពាន់លានក្នុងមួយថ្ងៃ។
ដើម្បីទាក់ទាញអ្នកប្រើប្រាស់បន្ថែមទៀត ហ្វេសប៊ុក បានកែប្រែនិងបន្ថែមមុខងារមួយចំនួនដូចជាៈ
- បង្កើតអោយមានការភ្ជាប់នូវ រូបថត ល្បីៗដែរអ្នកពេញចិត្ត និងចង់បង្ហាញដល់មិត្តភ័ក្រ្ត នៅពេលដែរមានគេបើកមើល ហ្វេសប៉ុក profile របស់អ្នក ហើយ Feature Photo ត្រូវបានដាក់បង្ហាញបន្ទាប់ពីរូបថត Profile របស់អ្នក។
២- អាចដាក់រូបភាព Profile របស់អ្នកបណ្តោះអាសន្ន ដោយកំណត់ពេលវេលាជាក់លាក់ណាមួយ ហើយនៅពេលដែរផុត​កំនត់ រូបភាព Profile របស់អ្នកនិងផ្លាស់ប្តូរទៅជារូបភាព Profile ដែរអ្នកប្រើជាប្រចាំវិញ
ធ្វើឲ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មានរបស់អ្នកប្រើប្រាស់ ហើយក៏អនុញ្ញាតអោយអ្នកសរសេរ​ប្រវត្តិរូប​សង្ខេប ចំនួយ 100 តួអក្សរដើម្បីណែនាំខ្លួនទៅកាន់មហាជនដែរចង់ធ្វើជាមិត្តភ័ក្រ្តនឹងអ្នក។
ការរចនា នឹងរូបរាងតម្រូវឲ្យមានការផ្លាស់ប្តូរទៅតាមប្រភេទទំហំអេក្រង់នៃ Devices ទាំងអស់
បង្កើតឲ្យមានចលនារូបភាព Profile ជាវិដីអូមានរយៈពេល ៧ វិនាទី ។
៦- រូបភាព Profile របស់អ្នកនឹងត្រូវបានផ្លាស់ទីតាំងមកនៅចំពាក់កណ្តាល
លក្ខណៈពិសេសខាងលើនេះ គឺត្រូវបានចាប់ផ្តើម សាកល្បងនៅថ្ងៃនេះសម្រាប់អ្នកប្រើមួយចំនួន។
សរុបសេចក្តីមក, ការផ្លាស់ប្តូរទាំងនេះគួរតែធ្វើឲ្យអ្នកលេខ ហ្វេស ប៊ុក ទាំងអស់កាន់តែពេញចិត្ត ហើយក៏ជា​ការប្រែមួយដើម្បីប្រកួតប្រជែងជាមួយបណ្តាញសង្គមផ្សេងៗទៀត។
ការកែប្រែនេះប្រហែលជាអាវុធក៏អស្ចារ្យរបស់ហ្វេសប៊ុកនាពេលអនាគត។

ប្រភពៈ www.techcrunch.com

No comments