Header Ads

តើលោក Van Gaal គឺជាគ្រូបង្វិកយ៉ាងម៉ិចសំរាប់ Schneiderlin?

Van Gaal is different
ខ្សែ​បម្រើ​រូប​នេះ​បាន​និយាយ​ថា​លោក​មិនដែល​បាន​ជួប​ប្រទះ​​អ្នក​គ្រប់​គ្រង​ណាដូចនឹងអ្នកគ្រប់គ្រង​សញ្ជាតិ​ហូ​ឡង់ពី​មុនមកទេ ហើយ​ពេលនេះ គាត់បាន​សម្រប​ខ្លួន​ទៅនឹងការគ្រប់គ្រង់បែបនេះហើយ 

ខ្សែ​បម្រើ​ក្រុម Manchester United Morgan Schneiderlin រូបនេះបាននិយាយ​ថា​គាត់​ចាំបាច់ត្រូវតែ​​​សម្រប​ខ្លួន​ទៅ​នឹង "វិន័យដ៏តឹងរ៉ឹង" និងរចនាប័ទ្ម​របស់គ្រូ​បង្វឹក​​លោក Louis van Gaal ។

Schneiderlin បាន​ផ្លាស់​ទៅ​ទឹកដី Old Trafford នៅ​រដូវ​ក្តៅ​នេះ ​បន្ទាប់​ពីបានចំណាយពេល​ប្រាំពីរ​ឆ្នាំ​នៅ Southampton។ លោកធ្លាប់បាននៅក្រោមការ​គ្រប់​គ្រងរបស់គ្រូបង្វិក​ចំនួន​ប្រាំបី​ដូចជា ​លោក Nigel Adkins​, លោក Nigel Pearson​, លោក Alan Pardew, លោក Mauricio Pochettino, និង​លោក Ronald Koeman ។

ប៉ុន្តែ​លោក​និយាយថា ​លោក Van Gaal គឺមានភាពខុសផ្លែកទៅនឹងគ្រូបង្វិកទាំងអស់នោះ។ ដូចជា​កីឡាករ Angel Di Maria​, Radamel Falcao និង​អ្នកចាំទី Victor Valdes សុទ្ធសឹងជាកីឡាករដែរមិនអាចទទួលយករបៀបនៃការគ្រប់គ្រង​របស់លោក Van Gaal ​។

លោក​បាន​ប្រាប់ Telefoot ថា​: "លោក Van Gaal គឺ​ជា​គ្រូ​បង្វឹកដែលមាន​ភាព​តឹង​រឹង​ខ្លាំង​ណាស់​»​។ «​វា​ជា​វិធី​សា​ស្រ្ត​គ្រប់គ្រង​ថ្មី​, មួយ​ដែល​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​ពី​មុន​មក​។ អ្នក​ត្រូវ​តែ​សម្រប​ខ្លួន​​ដើម្បីទទួលបានភាព​ផ្លាស់​ប្តូ​រ "។

កីឡាករ 25 ឆ្នាំ​រូប​នេះមានភាព​រីករាយដែរបាលលេងឲ្យ Man Utd។ គាត់បន្តទៀតថា "Manchester United គឺ​ជា​ក្លិប​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​ដែល​អ្នក​អាច​មើល​ឃើញ​វា​នៅ​ក្នុង​ការគាំទ្រ អបអរ​សាទរ​នៅ​ពេល​ដែល​យើង​កំពុងប្រកួត​។ " ។

Schneiderlin ក៏បានសរសើរ Martial Anthony ខណៈ​ពេល​ដែរ Martial ​បាន​សន្យា​ថា​នឹង​ព្យាយាម​ដើម្បី​អោយសាកសម នឹង​តម្លៃដែរបានចំណាយមកលើរូបលោក ៕

No comments