Header Ads

Rooney ទម្លាយអាថ៌កំបាំងប្រវិត្តសេ្នហា របស់ខ្លួននិងប្រពន្ធ

Rooney ចូលចិត្តតែងកំណាព្យ និងមានជាស្វាមីដ៏សុភាពម្នាក់
អង់គេ្លស÷ ប្រធានក្រុមរបស់ជំរើសជាតិអង់គេ្លស Wayne Rooney បានបង្ហើបនូវអាថ៌កំបាំងអំពីរឿងរ៉ាវជីវិតគ្រួសារ និង ប្រវិត្តសេ្នហារបស់ខ្លួន និង ភរិយា ។ 
រយ:ពេលជាង១០ឆ្នាំ Wayne Rooney ជាកីឡាករដែលកំពូលដែលតែងតែស្វែងរកគ្រាប់បាល់បាន និងក៏ត្រូវបានគេស្គាល់ថា Rooney តែងតែទទួលបានកាតក្រហម ដោយសារភាពឆេវឆាវរបស់ខ្លួននៅលើទីលានប្រកួត ។ 
ប៉ុនែ្តឥលូវនេះ សូមមកចាប់អារម្មណ៍ជាមួយភាព ជាសុភាពបុរស របស់ Rooney វិញម្តង ដោយ Rooney បាន   ទម្លាយអាថ៌កំបាំងរបស់ខ្លួន ដល់អ្នកសារពត៌មានរបស់ BBC ។ 
រឿងដែលយើងមិនធ្លាប់ដឹងនោះគឺថា Rooney ជាមនុស្សម្នាក់ដែលចូលចិត្តសរសេរកំណាព្យ តាំងពីខ្លួននៅកំលោះម្លេះ ។ Rooney បាននិយាយថា <<ខ្លួនគេក៏មិនដឹងដែរ រូបគេតែងតែចូលចិត្តសរសេររឿងនិទានខ្លីៗ! ចឹងហើយ ពេលដែលខ្ញុំបានជួបនិង Coleen ជាលើកដំបូង ខ្ញុំបានតែងកំពាព្យជាច្រើនដល់នាង>> ។ 
ដោយឡែក Coleen ដែលជាភរិយាវិញ ក៏បានបង្ហើប ឲ្យដឹងដែលថា <<ស្វាមីរបស់ខ្លួន គឺនៅតែចូលចិត្តសរសេរពាក្យដែលគួរឲ្យស្រលាញ់ ជារៀងរាល់ព្រឹក ពេលខ្ញុំក្រោកពីគេង ខ្ញុំតែងតែឃើញនូវកំណាព្យរបស់​រូបគេសរសេរទុកឲ្យ ។ Rooney ជាមនុស្សម្នាក់ដែល romantic ដ៏ហើយ>> ។ 
Rooney និង​ Coleen ពួកគេទាំងពីរបានជួបគ្នាដំបូង គឺនៅពេលដែល Rooney បានទៅលេងបាល់ជាមួយនិងបងប្រុសរបស់ Coleen នៅយានដ្ឋានក្បែរផ្ទះរបស់នាងក្នុងទីក្រុង Liverpool ពេលនោះ Rooney មានអាយុ១២ឆ្នាំ  
Coleen បានបន្តថា​ <<Rooney គឺមិនសូវចេះនិយាយសី្តអីទេ រហូតដល់រូបគេស្គាល់ខ្ញុំហើយណាត់ជួបខ្ញុំជាលើកដំបូង>> ។ 
Rooney និង Coleen បានចាប់ផ្តើមស្រលាញ់គ្នាដំបូងនៅពេលដែលRooney មានអាយុត្រឹម១៧ឆ្នាំ Coleen ១៦ឆ្នាំ ។ ពួកគេទាំងពីរបានចាប់ដៃគ្នា​ប្រើជីវិតរួមគ្នា នៅថៃ្ងពី១២ ខែមិថុនា ឆ្នាំ២០០៨ គឺចាប់តាំងពីគេទាំងពីរស្រលាញ់គ្នាអស់រយ:ពេល ៦ឆ្នាំ ។ មកដល់ពេលនេះពួកគេទាំងពីរមានបុត្រពីរ គឺ Klay Rooney និង Kai Rooney ។








ប្រភពៈ Mirror

No comments