Header Ads

[ថ្មីបំផុត] ពុទ្ធោះ!! វិរៈបុរស Stone របស់ប្រទេសបារាំងត្រូវបានគេចាក់ជាច្រើនកាំបិត [មានវិដីអូ]

ឆុតឆាកវាយតប់គ្នារវាងលោក Stone និងជនដៃដល់ ៤អ្នក
អាមេរិក: នៅទីក្រុង Sacramento កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម៉ោង 12:45 ព្រឹក ប៉ូលិសបានឲ្យ​ដឹងថា​​មានការ​វាយ​ប្រហារទៅលើ​វី​រៈ​បុរសរបស់បារាំង ឈ្មោះ Spencer Stone ដោយយកកាំបិត​ចាក់​៤ ដងលើ​ទ្រូងរបស់គាត់​​។

ប៉ូលីសបាននិយាយថា Stone (ជនរងគ្រោះ) ​ត្រូវ​បាន​គេ​ឃើញ​វាយតប់ជាមួយ​នឹង​ក្រុមមនុស្សដែរមានគ្នា​បីអ្នក ​ក្នុង​​ខណៈ​ពេលនោះគេឃើញមានគ្នាវាម្នាក់​ផ្សេង​ទៀត ​ដកចេញ​កាបិតហើយចាក់ទៅលើវី​រៈ​បុរស Spencer Stone

បន្ទាប់មកគេបានឃើញអាវ​របស់ Stone ​ត្រូវបានប្រឡាក់ទៅដោយឈាមជោគជាំ ហើយពួក ដៃដល់ក៏បានរត់គេចចេញ​ពី​កន្លែង​កើតហេតុ​។

ប្រភព​មួយ​បាន​ប្រាប់​ថា Stone បានទៅកំសាន្តនៅទីនោះជាមួយ​មិត្ត​ភក្តិ​ស្រី​​បី​នាក់​និង​មិត្ត​ភក្តិប្រុសម្នាក់​ ហើយ​គ្រាន់​តែ​​ចាក​ចេញ​ពី​របារ Badland (បាររបស់ភេទទីបី) ពេលនោះឯង​ដែរ​ការវាយប្រហារ​បាន​កើត​ឡើង​។

ពេលនេះ​ប៉ូ​លី​ស​កំពុង​តែ​ស្វែង​រក​បុរសជនជាតិ​អាស៊ី​ទាំង​ពីរជាជនសង្ស័យដែល​រត់​គេច​ខ្លួន​ជាមួយឡាន​តូ​យ៉ូ​តា​កាម​រីខ្មៅ​។

Stone ត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់នៅ UC Medical Center ក្រោយពីរងរបួសជា​ទម្ងន់ដោយសារត្រូវបានកាំបិតចាក់ចំទ្រូង៤ដង។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ូលិសបាន​បញ្ជាក់​ថា​ហេតុការណ៍​នេះ​គឺ​មិន​មែន​ជា​សកម្មភាព​ភេរវកម្ម​ឬ​ឧក្រិដ្ឋកម្ម​ទេ​ វាគឺជាការទាស់សម្តីគ្នានៅក្នុងក្លិបរាត្រី។

សូមបញ្ជាក់ថា Spence Stone អាយុ ២៣ ឆ្នាំរូបនេះ គឺជាប៉ូលិសរបស់សហរដ្ឋអាមេរិកលំដាប់ផ្កាយ ១ គាត់ធ្លាប់បានលះបង់ និងជួយសង្រ្គោះ ដោយទប់ស្គាត់ជាមួយនឹងខ្មាន់កាំភ្លើងដែរបានបើកការវាយប្រហារមកលើរថភ្លើងនៅទីក្រុងប៉ារីស កាលពីខែសីហាកន្លងទៅនេះ ហើយបានក្លាយទៅជាវីរៈបុរសរបស់ប្រទេសបារាំងរហូតមក។
សូមមើលវិដីអូខាងក្រោមៈ






នេះគឺជារូបភាពរបស់ Stone ក្រោយពេលនៃការប្រឆាំងនឹងខ្មាន់កំភ្លើង
ប្រភព៖ dailymail

No comments