Header Ads

អស់កី្តកង្វល់ ជាមួយនឹង កម្មវិធី ៣ នេះ ជួយបង្កើនល្បឿនអីនធឺណែត ក្នុងទូរស័ព្ទដៃរបស់លោកអ្នក


តើទូរស័ព្ទដៃរបស់លោកអ្នកគឺនៅតែមានល្បឿនអីនធឺណែតដើរយឺត ពិបាកក្នុងការលេង Game មើលវីដេអូ ឬពិតជាជាយឺតក្នុងការទាញយកឯកសារផេ្សងៗមែនដែរឬទេ? 

ពេលនេះសូមកុំព្រួយប្រារម្ធ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបតិ្តការណ៍ Android អាចធ្វើការទាញយកនូវកម្មវីធីទាំងបី ដែលជាជំនួយបង្កើនល្បឿនអីនធឺណែត ។

1. កម្មវិធី OpenSignal OpenSignal គឺជា app មួយដែលត្រូវបានដាក់ឲ្យធ្វើការទាញយកដោយឥតគិតថៃ្ល វាជាជំនួយយ៉ាងពិសេសដែលជួយឲ្យយើងសែ្វងរកកនែ្លងទីតាំងដែលគ្របដណ្តប់ដោយសេវាទូរស័ព្ទខ្ពស់ មិនគិតថា យើងប្រើប្រាស់ អីនធឺណែតជាប្រភេទ 2G, 3G ឬ 4G/LTE ។ វាអាចធ្វើការកំណត់ជាមួយនឹង hotspots ដែលនៅជិត និងអាចធ្វើការវាស់ល្បឿននៃការតភ្ជាប់ ។ រូបនៅក្នុងផែនទីដែលមានពណ៌ គឺវាបានបង្ហាញកនែ្លងដែលមានរលកសញ្ញាល្អ ដែលជាទីតាំងផ្តល់នូវល្បឿនអីនធឺណែតលឿន ។ OpenSignal ជាកម្មវិធីមួយដែលពិតជាមានសារៈប្រយោជន៍ចំពោះអ្នកប្រើប្រាស់ ប៉ុនែ្តវាក៏ធ្វើឲ្យទូរស័ព្ទដៃរបស់យើងស៊ីថ្មណាស់ដែរ ។
2. Internet Speed Booster Internet Speed Booster គឺជាកម្មវិធីមួយដែល វាបានជួយបង្កើនល្បឿនអីនធឺណែតក្នុងទូរស័ព្ទដៃ Android ។ វាអាចជួយបង្កើនល្បឿនអីនធឺណែតដល់ទៅ ៨០ភាគរយ ទៅតាមប្រភេទទូរស័ព្ទដែ ។ កម្មវិធីនេះ ពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់ ។​ បន្ទាប់ពីយើងបានធ្វើការតំទ្បើងនូវកម្មវិធីរួចរាល់ក្នុងទូរស័ព្ទដៃហើយ យើងគ្រាន់តែធ្វើការចុចលើពាក្យ 'start boost' កម្មវីធីវានឹងចាប់ផ្តើមដំណើរការ ជួយបង្កើនល្បឿននៃការភ្ជាប់អីនធឺណែត ។
3. Connection Stabilizer Booster Connection Stabilizer Booster ជាកម្មវិធីជំនួយក្នុងការភ្ជាប់អីនធឺណែត កុំឲ្យមានភាពរអាក់រអួល ។ កម្មវិធីនេះមានពីរផែ្នក គឺ Active Reconnect និង Active Keep Alive ។ Active Keep Alive គឺវាមានសារៈប្រយោជន៍ក្នុងការថែរក្សានៃការភ្ជាប់អីនធឺណែត ប្រសិនបើមានការដាច់ វានឹងភ្ជាប់វិញដោយខ្លួនឯង ។

ប្រភព androidpit

No comments