Header Ads

កូនប្រុសតូចម្នាក់ បានត្រឹមលួចមើលឪពុកខ្លួនត្រូវបានគេបាញ់សម្លាប់ [មានវីដេអូ]

[រូបភាព] ប្រសិនបើយើងជាក្មេងនោះវិញ មិនដឹងថាយើងស្លុតចិត្តប៉ុណ្ណាទេ
បរទេសៈ បុរសវ័យ ២៩ ឆ្នាំម្នាក់ត្រូវបានឧក្រិដ្ឋជនបាញ់សម្លាប់នៅក្នុងរថយន្ត នៅពេលដែលគាត់ត្រឡប់មកផ្ទះវិញជាមួយកូនប្រុសរបស់គាត់ឈ្មោះ Ceilândia ។

បទឧក្រិដ្ឋនេះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្តិភាពនៅជិតកន្លែងកើតហេតុនោះ ដែរបានបង្ហាញ នឹងអាចកំនត់បានថា ជនរងគ្រោះលោក Diego Nunes da Silva Rodrigues ត្រូវបានបាញ់សម្លាប់ដោយឧក្រិដ្ឋជនពីរនាក់។

បើយោងទៅតាមរូបភាព ឧក្រិដ្ឋជនបានដើរចូលទៅជិតឡាន ហើយបានបាញ់ទៅលើ​ជនរងគ្រោះ ៩ គ្រាប់។ បន្ទាប់មកគេបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យ។
នៅក្នុងរូបភាពអ្នកអាចមើលឃើញកូនប្រុសរបស់ជនរងគ្រោះ បានលួចមើលការបាញ់របស់ជនដៃដល់ទៅលើឪពុករបស់ខ្លួនទាំងអស់សង្ឃឹម និងឈឺផ្សារ ហើយក៏មានមនុស្សម្នាក់ផ្សេងទៀតដែរនៅក្នុងឡាននោះផងដែរប៉ុន្តែពួកគេមិនអាចជួយអ្វីបាន។


ប៉ូលីសកំពុងតែស៊ើបអង្កេតលើករណីនេះ ហើយកំពុងព្យាយាមកំណត់ទីតាំងជនល្មើសដែរកំពុងលាក់ខ្លួន៕
សូមទស្សនាហេតុការនេះខាងក្រោម៖

ប្រភពៈ liveleak

No comments