Header Ads

[ព័ត៌មាន] សិស្សប្រុសម្នាក់គំរាមសម្លាប់ បើមិនព្រមផ្ញើរូបភាពអាក្រាតអោយគេ

ក្រុមសិស្សអ្នករាំ ដែរទទួលការគំរាមសម្លាប់
អាមេរិចៈ សិស្សសាលាម្នាក់ សុំមិនបញ្ចេញឈ្មោះ អាយុ ១៥ ឆ្នាំ ត្រូវបានចាប់ខ្លួនក្រោម​​ពីបានផ្ញើសារគំរាមទៅ​សម្លាប់ទៅលើនារីម្នាក់ជាអ្នករាំ ប្រសិនប្រើបើសិស្សស្រីនោះ​មិនផ្ញើររូបភាពអាក្រាតដល់គេ។

ក្រោយពីប៉ូលីសបានឆែកឆេរកន្លែងស្នាក់នៅរបស់សិស្សប្រុសនោះ គេបានរកឃើញ កាំភ្លើង ១, និងកាបិត ដែលសិស្សប្រុសបានត្រៀមជាស្រេចសំរាប់សម្លាប់នារីម្នាក់នោះ។

ប៉ូលីសបានឲ្យដឹងសិស្សប្រុសនោះ បានប្រើប្រាស់បណ្តាញសង្គម Twitter គំរាមសម្លាប់​នារីជាអ្នករាំ នឹងប្រធាធិបតី Barak Obama, នឹងបាន​សរសេរទាក់ទងនឹងការរើសអើង​សាសនាទៀតផង។

ប៉ូលីសបានត្រៀមជាស្រេចសម្រាប់ការវាយប្រហារនេះ ដោយឲ្យសាលាទាំងមូល​បើកតែខ្លោងទ្វារមួយប៉ុន្នោះ នឹងមានការយាមយ៉ាងតឹងរឹង បន្ទាប់ពីទទួលដំនឹងថាមានការគំរាម​ពីសារក្នុងហេ្វសប៊ុក ហើយពេលនេះបានសិស្សប្រុសនោះត្រូវបានជាប់ចោទពីបទយាយី និងប្រើអំពើហិង្សា។

សូមមើលសារគំរាមសម្លាប់របស់សិស្សប្រុសនោះ៖





ប្រភពៈ asiantown

No comments