Header Ads

គ្រូម្នាក់វាយកូនសិស្ស នឹងដំបងចេញឈាម មកពីមិនធ្វើការងារសាលា

ពិតជាជ្រុលពេកហើយ គ្នានៅក្មេងណាស់
ចិនៈ នៅទីក្រុង Chongqing, ឪពុក​ម្នាក់​បាន​ចេញ​មុខ​និយាយប្រាប់​ពី​ការ​ពិន័យដ៏​សាហាវ នឹង​ភ្ញាក់ផ្អើល​មួយ ដោយ​កូន​របស់​គាត់​ ត្រូវបាន​គ្រូ​បង្រៀនយកដំបង២ធំៗ វាយទៅលើគូថកូនរបស់គាត់ រហូតដល់ដំបងទាំងពីរនោះបាក់​។

កូន​ប្រុស​របស់​លោក​ហ៊ូ ជាសិស្ស​រៀន​ថ្នាក់​ទី​បួន​។ កាល​ពី​ខែ​មុន ថ្ងៃ​មួយ​កូនរបស់​គាត់បាន​ត្រឡប់មក​ពី​សាលាវិញ គាត់បានឃើញកូនគាត់​យំ ​និង​ហាក់​ដូច​ជា​មិន​អាច​​អង្គុយនៅ​លើ​គ្រែដូចធម្មតា​។ ភ្លាមនោះគាត់​បាន​ទាញ​ខោ​របស់​កូនគាត់មើល ពេលនោះកូន​គាត់​បានស្រែកយ៉ាងខ្លាំង​ ហើយកូនគាត់ហាក់ដូចជាភ័យ​ខ្លាច​ខ្លាំង​ណាស់​។ ក្រោយពីបើកខោមើលហើយ គាត់បានឃើញកូថរបស់កូនគាត់មានពណ៌​ខ្មៅ ​និង​ខោ​​ត្រូវ​បានប្រឡាក់ទៅ​ដោយ​ឈាម​យ៉ាង​ខ្លាំង ហើយ​ស្បែកកូថរបស់កូនគាត់បាន​ជាប់ទៅ​នឹង​ក្រណាត់ខោទៅហើយ​។

បើ​យោង​តាម NetEase កូនប្រុស​របស់​លោក ហ៊ូ ​បាន​សារភាព​ថា​គ្រូ​របស់គាត់ ​បានយក ដំបងវាយលើ​គាត់​។ លោក ​ហ៊ូ​ បាន​ទាក់​ទងទៅ​គ្រូ លី ហើយគ្រូ លី នោះ​បាន​សារភាពយ៉ាងធម្មតា​ថា​នេះគឺជាការ​​ដាក់ទណ្ឌកម្ម​។

លោក​ ហ៊ូ​ បាន​បង្ហាញ​រូបថត​​របួស​របស់​កូន​​ទៅ​កាន់អ្នក​កាសែត​ ហើយលោកក៏បាន​កំពុង​តែ​យំផងដែរ​។ លោកបាននិយាយថា "ពេលមើលរូបនេះហើយ វាធ្វើអោយខ្ញុំឈឺចិត្តណាស់។ មើលចុះ ហេតុអ្វីបានជាគ្រូម្នាក់នេះ វាយកូនរបស់គាត់​នឹងដំបង ហេតុអ្វីបានជាធ្ងន់ធ្ងរម្ល៉េះ។
ឪពុកបង្ហាញរូបថតកូនទៅកាន់អ្នកកាស្សែត
កូន​ប្រុស​របស់​លោក​ ហ៊ូ ​បាន​និយាយ​ថា គាត់​មិន​បាន​បញ្ចប់​លំហាត់​សរសេរ​តាម​អាន​ដូច្នេះ​គ្រូ​​បាន​នាំ​គាត់​ទៅ​ការិយាល័យ​ ​និង​បញ្ញាឲ្យ​គាត់​អង្គុយ ងើបចុះឡើងឲ្យបាន ៤០០ ដង ប្រសិន​បើ​ខ្ញុំ​មិនអាចធ្វើបាន ​គាត់​នឹង​វាយ​ខ្ញុំរហូតទាល់តែបាក់ដំបងពីរ​"។

កុមារ​រងគ្រោះ​ត្រូវ​បាន​គេ​នាំ​ទៅ​មន្ទីរ​ពេទ្យ​ហើយ និង​មិន​បាន​រង​របួសរយៈពេលយូរទេ​, ប៉ុន្តែ​ស្លាកស្នាម​នៅ​តែ​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​នៅ​លើ​ស្បែក​របស់​គាត់​។

ចំនែកឯ​គ្រូ លី​ ត្រូវ​បាន​ផ្អាកពីការបង្រៀន និង​រង់ចាំ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​។

លោក​ ហ៊ូ​ ដែរជាឪពុករបស់កុមាររងគ្រោះ ​សូមឲ្យមានការដោះស្រាយ​តាម​តុលាការ​​ប៉ុន្តែ​មិនមានភាគី​ណាឆ្លើយតប និងយល់ព្រមទេ​។ គាត់មានបំណងចង់ប្តឹងយកពី គ្រូ លី ចំនួន ៣០០០០ យ៉េន ប៉ុន្តែគ្រូ Li ថាគាត់សង់តែ ១០០០០ យ៉េនប៉ុន្នោះ។ ហើយអ្វីដែរសំខាន់គឺលោក​ ហ៊ូ​ ចង់ឃើញគ្រូម្នាក់នេះមានការផ្លាស់ប្តូរ និងមិនដាក់ពិន័យទៅលើសិស្សដ៏ទៃបែប​នេះទៀត។

ជាចុងក្រោម លោក ហ៊ូ បាននិយាយថា ពេលឃើញកូនក្នុងសភាបបែបនេះ បើសិនជាគាត់មិននិយាយអ្វីសោះ ខ្ញុំពិតណាស់ជាឪពុកមិនបានការ និងចោរចោល​ម្សៀតបំផុត។
មិនគួរឲ្យជឿថាការដាក់ពិន័យបែបនេះទៅលើក្មេងតូចៗ

[រូបភាព​តាម​រយៈ NetEase​]
ប្រភពៈ shanghaiist

No comments