Header Ads

គួរឲ្យកោតសរសើរណាស់! កុមារម្នាក់ ព្យាយាមរំដោះខ្លួនគេចចេញពីចោរចាប់ជំរិត ដោយប្រើវិធីដែលរូបគេបានមើលក្នុងរឿងកុន

កុមារដែរត្រូវគេបានចាប់ ហើយបានរត់គេចឋខ្លួនបាន
ចិន៖ កេ្មងប្រុសម្នាក់បានព្យាយាមរំដោះខ្លួនរត់ចេញពីចោរជំរិត បើទោះបីជាខ្លួនត្រូវចោរទាំងនោះចាប់ចងដៃចងជើង ប៉ុន្តែកេ្មងបុ្រសម្នាក់នោះនៅតែមានស្មារតីរឹងមាំដោយបានប្រើវិធីរំដោះខ្លួន ដែលរូបគេបានមើលពីក្នុងរឿងកុន ។ 

យោងតាមគេហទំព័រមួយក្នុងប្រទេសចិន បានឲ្យដឹងថា កេ្មងប្រុសម្នាក់មាននាមត្រកូល Yi ដែលរស់នៅក្នុងក្រុង Deyang ខេត្ត ស៊ីឈួន ប្រទេសចិន ។ កេ្មងប្រុសម្នាក់នេះត្រូវបានចោរចាប់ជំរិត អំឡុងពេលដែលរូបគេដើរម្នាក់ឯងកាលពីថៃ្ងទី ២៤ កញ្ញា កន្លងទៅនេះ ។ 

Yi ត្រូវបានចោរចាប់ជំរិតនំារូបគេ ទៅផ្ទះដាច់ស្រយោលដែលគេបោះបង់ចោលមួយ ។ ដៃនិងជើង របស់គេទាំងសងខាងត្រូវបានចងជាប់ ហើយចោរទាំងនោះបានយកថង់ប្លាស្ទិចមកគ្របរំលើក្បាលដល់ក ទុកតែកន្លែងត្រង់ច្រមុះសម្រាប់ឲ្យរូបគេដកដង្ហើម ។ 

បន្ទាប់ពីកុមារ Yi បានដឹងថាចោរចាប់ជំរិតទាំងនោះ ចេញពីផ្ទ រូបគេក៏បានក្រោកឈរទ្បើង ព្យាយាមរត់ចេញ ។ ទីបំផុតរូបគេក៏អាចរត់គេចខ្លួនពីចោរចាប់ជំរិតទាំងនោះបាន ។
Yi បាននិយាយថា ខ្លួនគេបានសំរេចចិត្ត ចេះរត់គេចខ្លួនពីការចាប់ជំរិតនេះ ដោយរូបគេបានធ្វើតាមនូវសកម្មភាពក្នុងរឿងកុន ដែលគេធ្លាប់មកមើល ។
ប្រភព shanghaiist

No comments