Header Ads

បុរសម្នាក់ ត្រូវបានស្រ្តីពីរនាក់ វាយនិងប្លន់យកទ្រព្យសម្បត្តិ [មានវីដេអូ]


ម៉ីចស៊ីកូ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ ​ម៉ោង​ប្រហែល​ម៉ោង ៦ ព្រឹក​នៅ​ក្នុង​ប្លុក​ Burgundy 800 ​ទីក្រុង New Orleans ។

បើយោងតាវីដេអូ​ត្រួត​ពិនិត្យរបស់​ប៉ូ​លី​ស ​បាន​បង្ហាញ​ថាមានស្ត្រីស្បែក​ខ្មៅ​ពីរនាក់ - ក្នុងចំនោមពីនាក់ណោះ មានម្នាក់​ដែល​ប៉ូ​លី​ស​ជឿ​ថា​ជា​មនុស្ស​ខ្ទើយ - បានចេញពី​រថយន្ត​ និងដើរសំដៅទៅជិត​បុរស​ម្នាក់ក្បាលត្រងោល។

ជន​រង​គ្រោះ​និង​ស្ត្រី​ពីរ​នាក់​ ហាក់ដូចជាមានរឿងឈ្លោះគ្នា ​មុន​ពេលដែល​ស្រី្តម្នាក់បានវាយ​ នឹងដាល់​គាត់​ចំផ្ទៃមុខ ​និងបោក​គាត់​ទៅនឹងដី​។


ក្រោយពីជនរងគ្រោះ​ អាយុ ៥១ឆ្នាំ​, បានត្រូវគេដាល់ ធ្វើឲ្យគាត់ដេកនៅលើដី ស្រាប់តែ​​ស្ត្រី​ម្នាក់ព្យាយាមកុំឲ្យគាត់ងើប នឹងយកដៃលុក​​ហោប៉ៅ​របស់​គាត់​។

មានអ្នកដំណើរម្នាក់ផ្សេងទៀតបានធ្វើដំណើរកាត់​តាម​ផ្លូវ ឃើញហេតុការណ៍បែបនេះ ប៉ុន្តែគេមិនបានជួយធ្វើ​អន្តរាគមន៍ទេ ដើរកាត់ធ្វើព្រងើយ​។

បន្ទាប់ពីលួចបានកាបូប និងទូរស័ព្ទ ស្រី្តស្បែកខ្មៅពីរនាក់នោះ បានរត់ឡើងទៅក្នុងឡាន ហើយបើកចេញទៅយ៉ាងរហ័ស។

​នាយកដ្ឋាន​ប៉ូលិស​ក្រុង New Orleans បាន​ចេញ​ផ្សាយ​វីដេអូ CCTV ហើយកំពុងតែ​ព្យាយាម​តាម​ប្រមាញ់​ស្ត្រី​ពីរ​នាក់​។


សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពៈ asiantown

No comments