Header Ads

ជនជាតិចិនបីនាក់ ត្រូវបានបណ្ដេញចេញពីយន្តហោះខេត្តសៀមរាប


យើងដឹងហើយថា មានភ្ញៀវ​ទេសចរ​ចិនមួយចំនួនពិតជាមាន​អាកប្បកិរិយា​មិនល្អ ហើយពួកគេតែងតែបង្កបញ្ហានៅពេលពួកគេធ្វើដំណើរទៅណាមកណាតាមយន្តហោះ​, ដូចជាពេលយប់​ថ្ងៃ​ច័ន្ទសប្តាហ៍នេះ មាន​អ្នក​ដំណើរ​ចិនបីនាក់ ​ត្រូវ​បានសន្តិសុខ​ប​ណ្តេ​ញ​ចេញពីការ​ហោះ​ហើរ​ពី​ប្រទេស​កម្ពុជា​ ទៅ​កាន់​ទីក្រុង Che​​ngdu ប្រទេសចិន បន្ទាប់​ពី​មាន​ជម្លោះ​យ៉ាង​ខ្លាំង​បានផ្ទុះឡើងនៅលើយន្តហោះ ​។

​បើយោងតាមសេចក្តីរាយការណ៍​ពីក្រុមហ៊ុនពាណិជ្ជកម្ម​ប្រចាំថ្ងៃនៃទីក្រុង Che​​ngdu ​ការទាស់ទែងគ្នានេះ បានកើត​ឡើង​មុន​ពេល​ការ​ហោះ​ហើរ​ពី​ខេត្ត​សៀមរាបមកម្ល៉េះ ​បន្ទាប់​ពីមានអ្នកដំណើរប្រុស​ម្នាក់​ អាយុ ៦០ឆ្នាំ ​​បាន​រាយការណ៍​ប្រាប់ថា “គាត់​បាន​ខឹង​នឹង​នារីមិនចេះគិតម្នាក់ដែរអង្គុយនៅពីមុខគាត់ បានរំកិល​កៅអីមកក្រោយឆ្ងាញ​ពេក ធ្វើឲ្យគាត់ពិបាកអង្គុយ។”

មិនយូរប៉ុន្មាន​សង្គ្រាម​ពាក្យ​សម្តីបានចាប់ផ្តើមឡើង ដែរជាហេតុនាំឲ្យបងប្អូន​សាច់ញាតិ​ នឹងមិត្ត​ភក្តិ​របស់​​ពួក​គេឆ្លោះគ្នាដែរ។ ប៉ុន្តែក៏មានអ្នកជួយឃាត់ និងសំរបសំរួលភាគី​ទាំង​ពីរដែរ ​ដូចជាអ្នក​បម្រើ​លើ​យន្ត​ហោះ​, ម​គ្គុ​ទេស​ក៍​ទេសចរណ៍​ និង​អ្នក​ដំណើរ​ផ្សេង​ទៀត​។

ប៉ុន្តែការសំរបសំរួលនោះមិនសូវជាបានផលទេ ហើយស្ថានភាពឈ្លោះប្រកែកគ្នា​កាន់តែ​ខ្លាំង​​ឡើងៗ រហូតមានបំពើហិង្សាកើតឡើង។​ ឃើញដូចនោះអ្នក​បើក​យន្តហោះ​ជនជាតិ​បារាំង ទី​បំផុត​បាន​ចាត់វិធានការ​សម្រេច​ចិត្ត​ និង​បានស្នើរសុំ​មន្ត្រី​អន្តោប្រវេសន៍​ ដើម្បី​នាំ​ជនជាតិចិនទាំងបីនោះចុះចេញ​ពី​យន្ត​ហោះ ដើម្បី​សុវត្ថិភាព​របស់​យន្តហោះ និងអ្នកដំណើរដ៏ទៃទៀត​​។ ជាលទ្ធផលជើងហោះ​ហើរមួយ​នេះ​ត្រូវ​បាន​ពន្យារ​ពេល​អស់​មួយ​ម៉ោង​​។

​នេះ​គឺ​មិន​មែន​ជា​លើក​ដំបូងទេ ​ដែល​ភ្ញៀវ​ទេសចរ​ចិន​មួយ​ចំនួន​បាន​ធ្វើ​ឲ្យមានភាព​អាម៉ាស់សំរាប់ជនជាតិរបស់ខ្លួន នៅពេលពួកគេដើរកំសាន្តនៅក្រៅ​ប្រទេស ​ដូច្នេះហើយទើបអាជ្ញាធរ​ទេសចរណ៍​របស់​ប្រទេសចិន ​បាន​ចាប់​ផ្តើ​ម​ចងក្រង​បញ្ជី​ខ្មៅ​សំរាប់គ្រប់គ្រង និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ស្ថានភាព​អាក្រក់ៗដែរបង្កឡើងដោយជនជាតិ​ចិន​អត់សិលធម៌មួយចំនួន​។

ហើយដើម្បីអាចដោះស្រាយបញ្ហានេះបាន ជនជាតិចិនទាំង៣នោះ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិនវិញ ដោយជិះយន្តហោះផ្សេងគ្នា។
ប្រភពៈ shanghaiist

2 comments: