Header Ads

[អន្តរជាតិ] ស្ពានកំពុងសាងសង បានបាក់សង្កត់អ្នកធ្វើដំនើរ

គម្រោងសាងសងស្ពានឆ្លងកាត់ថ្នល់ត្រូវបានបាក់
បរទេសៈ សេចក្តីរាយការណ៍​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាហ្វ្រិក​ខាង​ត្បូងបានឲ្យដឹងថាៈ ស្ពាន​​បណ្តោះ​អាសន្ន​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោងសាង​សង់​ ​​បាន​ដួល​រលំទៅលើ​ផ្លូវ​ហាយ​វ៉េ​ ដែរជាផ្លូវដែរមានប្រជាពលរដ្ឋធ្វើដំណើរទៅមកយ៉ាងមមាញឹកបំផុត​របស់​អាហ្វ្រិក​ខាង​ត្បូង - បាន​សម្លាប់​មនុស្ស​ពីរ​នាក់​និង ២១ នាក់​ទៀត​រង​របួស​បាន​។


​យោងតាម​សេចក្តីរាយការណ៍របស់ទូរទស្សន៍ eNCA: អុប​នៅ​លើ​ផ្លូវ​ហាយ​វ៉េ M1 ក្បែរ​ស្រុក Johannesburg Sandton មាន​អ្នក​ឡាន​តាក់ស៊ីម្នាក់ ​។

ក្រុមអ្នក​សង្គ្រោះ​បន្ទាន់​ បានកំពុងតែព្យាយាមទាញមនុស្សចេញពីគំនរស្ពាននោះ ហើយគេជឿថានៅ​មាន​​ចំនួន​​មនុស្ស​ជាច្រើនទៀតដែរបាន​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​នោះ​។


Channel News បាន​ដកស្រង់​ស​ម្តី​ក្រុមហ៊ុន​សំណង់​មួយ​ថា ​ស្ពាន​ប​ណ្តោះ​អាសន្ន​ដែល​ត្រូវ​បាន​គេ​សាងសង់ និងរចនា​ឡើងសំរាប់អ្នក​ថ្មើរជើង នឹងអ្នកជិះកន់ ដើម្បីពួកគេអាចធ្វើដំណើរ​ពីលើស្ពាន​ហាយវ៉េនោះ​។ គម្រោង​សាង​សង់​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ភ្ជាប់តំបន់ Sandton ​ជាតំបន់សម្បូរ​បែប​មួយ​, ជាមួយ​សង្កាត់​ក្រីក្រ​ឈ្មោះថា Alexandra ។

រូប​ថត​នៃ​កន្លែង​កើតហេតុ​បាន​បង្ហាញ​យ៉ាង​ហោច​ណាស់រថយន្ត​ពីរ​គ្រឿង​ត្រូវបាន​ខ្ទេច​​ដោយគំណរ​ស្ពានណោះ។


លោក Chris Botha អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុនឯកជន​​សង្គ្រោះ​បន្ទាន់ Netcare 911 ថា "យ៉ាង​ហោច​ណាស់​មានមនុស្ស​ប្រាំ​នាក់ដែរជាបគំនរសំណង់ស្ពាននោះ ហើយយើងនឹងព្យាយាមស្វែករកមនុស្សដែរនៅក្រោមនោះជាបន្តទៀត​។

ប្រភពៈ metro

No comments