Header Ads

អីយ៉ាល្អហើយ! ហ្វេសបុក នឹងជួយប្រាប់អ្នក ប្រសិនគណនេយ្យរបស់អ្នកកំពុងត្រូវបានតាមដានដោយរដ្ឋាភិបាល

រូបភាពៈ ពិតជាល្អណាស់សម្រាប់សារសញ្ញាប្រមាននេះ
តើអ្នកធ្លាប់មានអារម្មណ៍ថា អ្នកកំពុងតែត្រូវបាន​រដ្ឋាភិបាលតាមដានរាល់សកម្មភាពរបស់អ្នក ដោយលាក់លៀម គ្រប់ពេលវេលា​ដែរឬទេ?

មិនជាបញ្ហាទៀតនោះទេ! បណ្តាញសង្គមដ៏ធំ ហ្វេសប៊ុក ​នឹងផ្តល់ជូនអ្នក សញ្ញាសារ ព្រមាន (Warning Message) ប្រសិនបើអ្នកកំពុងតែត្រូវបានតាមដានដោយ​រដ្ឋាភិបាល។

ក្នុងករណីប្រសិនបើអ្នកកំពុងត្រូវបានតាមដានដោយក្រុមត្រួតពិនិត្យដែរទទួលបានការ​ឧបត្ថមពី (ទីភ្នាក់ងារចារកម្ម GCHQ របស់ប្រទេសអង់គ្លេស នឹងរដ្ឋាភិបាលប្រទេសផ្សេងៗទៀត) ប្រអប់ព្រមានមួយ​នឹង​លេចឡើង ដើម្បីជាសញ្ញាដាស់តឿនអ្នក។

សញ្ញាសារព្រមាននេះ ពិតជាមានប្រយោជន៍សម្រាប់អ្នកដែរបានធ្វើអ្វីផ្តេសផ្តាស ឬធ្វើឲ្យប៉ះពាល់ដល់នរណាម្នាក់ ឬរដ្ឋាភិបាលនៅលើគេហទំព័រហេ្វសបុក ពួកគេអាចឆ្លៀតពេលលុបចោលនៅ​រាល់​សកម្មភាពមិនល្អទាំងឡាយចោល ឬលុបគណនេយ្យនោះចោលមុនពេលត្រូវបានរដ្ឋាភិបាល ឬប៉ូលិសអាច​ប្រមូលភស្ដុតាងបាន។

លោក Alex Stamos មន្រ្តីរក្សាសុវត្តិភាពរបស់ Facebook បាននិយាយថា "ខណៈពេលដែលយើងមានវិធានការដើម្បីថែរក្សា ការពារ នឹងធានា ព័ត៌មាននាៗរបស់អ្នកប្រើប្រាស់ Facebook, យើងបានសម្រេចចិត្ត បង្ហាញពីការសញ្ញាសារព្រមានបន្ថែមទៀត ប្រសិនបើអ្នកប្រើប្រាស់ Facebook មានការសង្ស័យថា អ្នកកំពុងត្រូវបានគេតាមដាន នឹងចាំវាយប្រហារ​ណាមួយពីក្រុម IT ដែរត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាល" ។


តើមិត្តគិតយ៉ាងណាដែរចំពោះមុខងារថ្មីនេះ?
នេះគឺជារូបភាពរបស់សារប្រមាន
ប្រភពៈ metro

No comments