Header Ads

[ប្លែកៗ] អ្នកដំណើរពីរបីនាក់ ស្ទើរតែគាង់បេះដូង ដោយសារយន្តហោះមួយ [មានវីដេអូ]

នរណាមិនភ័យ បើម៉ាកៗនឹង
បរទេសៈ ប្រសិនបើអាចប៉ងប្រាថ្នាអ្វីមួយសម្រាប់ជីវិត, អ្នកធ្វើដំណើរតាមយន្តហោះប្រាកដណាស់អ្នកនឹងបន់កុំឲ្យកើតហេតុការណ៍​ដូចក្នុងវីដេអូខាងក្រោមនេះ។

អ្នកដំណើរម្នាក់បានថតសកម្មភាពយន្តហោះដែរខ្លួនកំពុងជិះ ប្រុងប្រៀបហោះហើរឡើង។យន្តហោះនោះគឺជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Sky Airlines។

កំពុងតែថតសុខៗ ស្រាប់តែបន្ទះដែកចំនួនពីរបានធ្លាក់ចេញពីម៉ាស៊ីនកង្ហាលស្លាបរបស់យន្តហោះ ក្រោយពេលបានហោះផុតពីដីប្រហែលជាមួយវិនាទី ចេញពីព្រលានយន្តហោះទីក្រុង Santiago ប្រទេស Chile ។

បើយោងតាម Channel News Tele13 យន្ដហោះនោះបានត្រឡប់មកព្រលានយន្តហោះវិញ ក្រោយពីមានបញ្ហានេះកើតឡើង ហើយបានផ្ទេរអ្នកដំណើរទៅជិះយន្តហោះថ្មីមួយផ្សេងទៀត។

ពេលនេះក្រុមហ៊ុនអាកាសរចណ៍ Sky Airlines បានធ្វើការលក់សំបុត្រយន្តហោះក្នុងតម្លៃថោក ហើយព្យាយាមបញ្ជាក់ប្រាប់អ្នកធ្វើដំណើរថា ពួកយើងនឹងយកចិត្តទុកដាក់ខ្លាំងជាងមុន មិនឲ្យមានបញ្ហាបែបនេះកើតឡើងម្តងទៀតទេ។
សូមទស្សនាវីដេអូទាំងអស់គ្នាៈ

ប្រភពៈ metro

No comments