Header Ads

[ថ្មីបំផុត] បំណែកយន្តហោះម៉ាឡេស៊ី MH370 នឹងគ្រោងឆ្អឹងមនុស្ស បានប្រទះឃើញនៅ ហ្វីលីពីន

យន្តហោះ MH370 ដែរបានបាត់ជាយូរមកហើយ
ម៉ាឡេស៊ីៈ បំណែកខូចខាតនៃយន្តហោះ និងគ្រោងឆ្អឹងលលាក្បាលមនុស្សជាច្រើន នឹងទង់ជាតិរបស់ប្រទេស​ម៉ាឡេស៊ីត្រូវបាន​គេរកឃើញនៅក្នុងប្រទេសហ្វីលីពីន។

រាយការណ៍ថាការរកឃើញ នឹងរំពឹងទុកវត្ថុទាំងអស់ដែរបានរកឃើញនៅក្បែរសមុទ្រហ្វីលីពីន ជារបស់យន្តហោះ MH370 តែទោះបីជាយ៉ាងណានៅមិនទាន់មានសេចក្តីលម្អិតណាមួយនៅឡើយទេ ។

អ្នកបច្ចេកទេសអូឌីយ៉ូប្រទេសម៉ាឡេស៊ី លោកJamil Omar បានតេទៅហៅប៉ូលីស ហើយបាននិយាយថា ម្ដាយមីងរបស់​គាត់បានឃើញបំណែកជាច្រើន នៅលើកោះមួយដែលនៅឆ្ងាយ​ពីភាគខាងលិចនៃមហាសមុទ្រឥណ្ឌា​ដែលជាកន្លែង​ដែរ​យន្តហោះ MH370 បានធ្លាក់។

ស្នងការនគរបាលលោក Jalaluddin Abdul Rahman បាននិយាយថា "Jamil បានអះអាងថាម្តាយមីងរបស់លោកបានចូលក្នុងគំនរបាក់បែកនៃយន្តហោះ ហើយបានឃើញមានគ្រោងឆ្អឹងលលាក្បាល និងឆ្អឹងមនុស្សជាច្រើន" ។ ហើយនាងបានរកឃើញទង់ជាតិប្រទេសម៉ាឡេស៊ី ដែរមានប្រវែង ទទឹង 70 អ៊ីញ និងបណ្តោយ 35 អ៊ីញ។

ពេលនេះប៉ូលីសកំពុងតែស៊ើបអង្កេត។ វាគឺជាកម្ទេចកម្ទីមិនទំនងពីការធ្លាក់យន្តហោះក្នុងប្រទេស​ហ្វីលីពីនទេ ប៉ុន្តែវាអាចជាបំនែកអ្វីផ្សេងដែរបានអណ្តែតរសាត់​មកជួបជុំគ្នាទី​នេះ អ្នកជំនាញមួយចំនួនថាយន្តហោះនោះទំនងជាមានបញ្ហាស្លាប អំឡុងពេលដែរហោះហើរឡើងទៅលើ។


ប្រភពៈ metro

No comments