Header Ads

Youtube Red ​ផ្ដល់​សេវាកម្ម​ ​អាចមើល​​វីដេអូ​ដោយមិនមាន​​ពាណិជ្ជកម្ម​ និង​អាច Save ​វីដេអូ​ទុក​មើល​ពេល​អត់​អ៊ីនធឺណិត​


Youtube ​នឹង​ផ្ដល់​ជំរើស​ដល់​អ្នក​ប្រើប្រាស់​​របស់​ខ្លួន​ អាច​ទស្សនា​វីដេអូ​ផ្សេង​ៗ​ដោយ​មិន​ចាំ​បាច់​ឃើញ​ពាណិជ្ជកម្ម​ឬអាច Save ​វីដេអូ​ទុក​មើល​ពេល​គ្មានអ៊ីនធឺណិត​ និង​ចូល​ប្រើប្រាស់​សេវាកម្ម​បទ​ចម្រៀង​របស់​ Google ​ដោយ​គ្រាន់​តែ​បង់​មួយ​ខែ​១០​ដុល្លារ។

ផែនការនេះ​​មាន​ឈ្មោះ​ថា​ “Red” ​វានឹង​ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូងនៅសហរដ្ឋអាមេរិច​​ ចាប់​ពី​ថ្ងៃ​ទី​២៨​ ខែ​តុលា​នេះ​​ ជាមួយ​នឹង​ការសាក​ល្បង​ប្រើប្រាស់ដោយឥតគិតថៃ្ល​មួយ​ខែ។ 

​​ Youtube ​ឲ្យ​ដឹង​ថា​ ចំណូល​ជា​ដ៏ធំ​របស់​ខ្លួន​គឺ​បាន​មក​ពីរ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ចឹងហើយ​ត្រូវ​តែ​រក​មធ្យោបាយ​ផ្សេង​ទៀត​ដើម្បី​បង្កើត​ប្រាក់​ចំណូល​ ដូច​ដែល​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​កំពុង​តែ​ធ្វើ​ដែរ។

ប្រភព៖ money.cnn

No comments