Header Ads

[ថ្មីបំផុត] យន្តហោះមួយគ្រឿងបានធ្លាក់ចំ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ [មានវីដេអូ]

ភ្លើងបានឆាបឆេះផ្ទះ ក្រោមយន្តហោះធុនតូមមួយគ្រឿងបានធ្លាក់ចំ
កូឡុំប៊ីៈ យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ក្នុងហេតុការធ្លាក់យន្តហោះ​តូចមួយគ្រឿន បន្ទាប់ពីបានហោះហើរចាកចេញពី​ព្រលាន​យន្តហោះ EI Dorado។

ព័ត៌មានពីអាជ្ញាធរក្នុងស្រុកបានឲ្យដឹងថា មនុស្សប្រាំនាក់បានស្លាប់បន្ទាប់ពី​យន្តហោះ​មួយគ្រឿងបានធ្លាក់ចូលទៅក្នុងតំបន់ ដែរមានលំនៅដ្ឋានប្រជាពលរដ្ឋ​រស់នៅកុះករ​ ក្នុងរដ្ឋធានីរបស់ប្រទេសកូឡុំប៊ី។

បើយោងតាមមន្រ្តីទីក្រុង Bogota បាននិយាយថា មានមនុស្សប្រាំពីរនាក់ទៀតត្រូវបានរងរបួស ដោយសារតែមានយន្តហោះធុន​តូចម៉ាស៊ីន២ ម៉ាក Beechcraft 60 បានធ្លាក់នៅម៉ោង ៤ និង ២០ នាទី រសៀល​ម៉ោងក្នុងស្រុក នៅភាគខាងលិចទីក្រុង Bogota​។


ហើយក៏មានការបញ្ជាក់ពីទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលនៅលើគេហទំព័រ Facebook របស់ខ្លួនថានេះពិតជាយន្តហោះរបស់ខ្លួនមែនដែរបានធ្លាក់ ហើយបានបង្កឲ្យមានភ្លើងឆេះ និងមនុស្សបួននាក់នៅលើយន្តហោះបានស្លាប់ រួមមានអ្នកបើក, លោក Juan Pablo Angulo និង លោក Reyes។

បើតាមមន្ត្រីជាន់ខ្ពស់បានប្រាប់ឲ្យដឹងថា យន្ដហោះនេះបានធ្លាក់ចូលទៅក្នុងហាងធ្វើនំ និងប៉ះពាល់ផ្ទះវីឡាចំនួនបីដែលនៅជិត​នោះ។





ប្រភពៈ liveleak

No comments