Header Ads

[ថ្មីបំផុត] យន្តហោះម៉ាឡេស៊ី M17 ត្រូវបានបាញ់ដោយ មីស៊ីលផលិតក្នុងប្រទេសរុស្សី [មានវីដេអូ]

បំណែករបស់ MH17 ត្រូវបានគេយកមកផ្គុំចូលគ្នាដើម្បីធ្វើការសើបអង្កេត
ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីជើងហោះហើរ MH17 ត្រូវបានបាញ់ទម្លាក់​ដោយ​មីស៊ីលហៅថា "Buk" របស់រុស្ស៊ី ក្រោយពីចំនាយពេលស៊ើប​អង្កេតអស់រយៈពេល ១៥ ខែ ពេលនេះបានចប់រួចរាល់ និងចេញជាផ្លូវការហើយ។

ការស៊ើបអង្កេតជាផ្លូវការ - បានស្ថាបនា និងផ្គុំឡើងវិញនូវកាប៊ីនយន្ដហោះ នឹងបំណែក​យន្តហោះ​ ដែលបានរកឃើញនៅក្នុងប្រទេសអ៊ុយក្រែន​ ហើយជាកន្លែងដែលគេបានរកឃើញ​យន្តហោះធ្លាក់នោះ - ប៉ុន្តែមិនបានដឹងថានរណាជាអ្នកបាញ់មីស៊ីលទេ។

លោក Robin Fredriksz បាននិយាយប្រាប់ បន្ទាប់ពីសន្និសីទបង្ហាញពីភស្ដុតាងនៃការបាញ់​ធ្លាក់យន្តហោះ 777 ជើងហោះហើរ MH17, ធ្វើឲ្យមនុស្ស ២៩៨ បានស្លាប់​ក្នុងនោះក័៏មានកូន​របស់លោក Robin Fredriksz ផងដែរ នៅភាគ​ខាងកើត​ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤។
Freriksz បានប្រាប់ថា "វាជាមីស៊ីលឈ្មោះ buk,​ វាបានធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ី​យ៉ាងច្បាស់។ មនុស្សគ្រប់គ្នាបានដាក់ការសង្សៃលើប្រទេសអ៊ុយក្រែន ដែរជាប្រទេសដែរយន្តហោះនោះបានធ្លាក់នៅក្បែរបំផុត។


ប៉ុន្តែក្រុមហ៊ុនផលិតមីស៊ីល buk បានអះអាងថាពួកគេ​បានធ្វើការស៊ើបអង្កេតផ្ទាល់ខ្លួន - ដែលផ្ទុយនឹងការរកឃើញរបស់ប្រទេសហូឡង់។

នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Arseny Yatseniuk ថ្លែងថាលោកពិតជាសង្ស័យថា​ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីជើងហោះហើរ MH17 ត្រូវបានបាញ់ទម្លាក់នៅភាគខាង​កើតអ៊ុយក្រែនដោយកងកម្លាំងពិសេសរបស់ប្រទេសរុស្ស៊ី។



ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិចអះអាងថា​យន្តហោះនេះត្រូវបានបាញ់ទម្លាក់​ដោយ​មីស៊ីល​របស់ពួកឧទ្ទាមដែលគាំទ្រដោយប្រទេសរុស្ស៊ី ​ឬកងកម្លាំងរុស្ស៊ី។​ ប៉ុន្តែត្រូវបានក្រុមហ៊ុនផលិតអាវុធ Buk បានបដិសេធ។

ទោះបីជាយ៉ាងណា សេចក្តីរាយការណ៍ជាច្រើនរួមទាំងការស៊ើបអង្កេតដោយក្រុម Open Source Bellingcat បាននិយាយប្រាប់ថាយន្តហោះនេះត្រូវបានបាញ់ធ្លាក់ដោយមីស៊ីលនៅជិតភូមិ Snizhne ដែរស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមរុស្ស៊ី។


សូមទស្សនាវីដេអូស៊ើបអង្កេតខាងក្រោមៈ

ប្រភពៈ metro

No comments