Header Ads

[តារា] រឿងពិត របស់នារីម្នាក់ត្រូវបានស្វាមីប្តឹង ពីព្រោះកូនៗកើតមកមានមុខមាត់អាក្រក់

នេះគឺមិនមែនជារូបថតគ្រួសាររបស់នាងទេ
តៃវ៉ាន់: អ្នកគ្រប់គ្នាប្រាកដជាធ្លាប់បានឃើញរូបក្រុមគ្រួសារមួយ ដែរមានឪពុកម្តាយស្អាត ចំនែកឯកូនៗរបស់ពួកគេមានមុខមាត់អាក្រក់ហើយមែនទេ? រូបភាពនេះត្រូវបានគេយកទៅ​ផ្សព្វផ្សាយ​​ជាការចំអក លេងសើចតាមប្រព័ន្ធអ៊ីនធឺណេតជាច្រើន។

អ្នកបង្ហាញម៉ូដជនជាតិតៃវ៉ាន់​ ឈ្មោះ Heidi Yeh ជាមនុស្សស្រីម្នាក់ដែរគេតែងតែសរសើរ និង​អញ្ជើញនាងផ្សព្វផ្សាយផលិតផលនាៗ នឹងអញ្ជើញនាងសម្តែងក្នុងបទចម្រៀង ពេលនេះត្រូវ​បាត់បង់អស់ហើយ ដោយសារតែរូបភាពមួយសន្លឹកនេះ ហើយរយៈជាង៣ឆ្នាំ នេះនាងហាក់ដូច​ជាធ្លាក់នរកទាំងរស់។

កាលពីថ្ងៃពុធ នៅក្នុងបទសម្ភាសន៍មួយក្រុងទីក្រុង នាង Taipei Yeh បាននិយាយទាំងទឹកភ្នែកទៅ​កាន់អ្នកកាសែតថា ជិវិតនាងបានផ្លាស់ប្តូរពីល្អទៅអាក្រក់ ហើយតាំងតែពីរូបភាពគ្រួសារក្លែងក្លាយនាង​បានផ្សព្វផ្សាយនាងបានបាត់បង់ការងារទាំងក្នុង Taiwan និងក្រៅប្រទេស។
នាងកំពុងតែយំ
Yeh បានអះអាងថាដំបូង នាងបានយល់ព្រមថតផ្សាយពាណិជ្ជកម្មអោយក្លិនិកកែសម្ភស្ស​ឈ្មោះ J. Walter Thompson ហើយក្នុងកិច្ចសន្យាបានសរសេរថារូបថតនោះគឺត្រឹម​តែបង្កើតជាក្រដាស់ផ្សព្វផ្សាយប៉ុន្នោះ ប៉ុន្តែជាអាកុសលមិនយូរប៉ុន្មានមានក្លិនិកកែសម្ភស្សមួយ​ផ្សេងទៀតបានយករូបនេះទៅបង្ហោះ និងផ្សព្វផ្សាយតាមអ៊ីនធឺណេត ហើយមិនយូរប៉ុន្មាន​រូបភាពនោះបានផ្សព្វផ្សាយពេញពិភពលោក។

មិនត្រឹមតែប៉ុន្នោះសារព័ត៌មាន Heilongjiang បានធ្វើព័ត៌មានមិនពិតថា “បុរសម្នាក់បានប្តឹង​ប្រពន្ធរបស់ខ្លួន ដោយសារតែកូនរបស់ពួកគេអាក្រក់ពេក” ហើយវាត្រូវបានផ្សព្វផ្សាយគ្រប់ទី​កន្លែង។

ក្រោយពីមានរឿងបែបនេះកើតឡើង នាង Yeh បានបាត់បង់ចំណូលជាង 123687.30 ដុល្លា (៧៨៥,០០០ យ៉េន) ហើយអ្វីដែរធ្វើឲ្យនាងឈឺចាប់ជាងនេះទៀតនោះគឺគេបានចោទនាងថា​បានវះកាត់កែសម្ភស្ស និងនាងលួចរៀបការស្ងាត់ៗ។

ក្លិនិកដែរបានធ្វើកិច្ចសន្យាការពាររូបភាពរបស់នាង បាននិយាយយករួចខ្លួនថា ពួកយើងទទួល​ខុសត្រូវតែរូបភាពដែរបានផ្សព្វផ្សាយក្នុងក្លិនិករបស់យើងប៉ុន្នោះ និងមានសិទ្ធិយកទៅ​កែ​ប្រែ​នាៗ ហើយចំពោះរូបភាពដែរអ្នកផ្សេងយកទៅ​ធ្វើអ្វីអីទៀតនោះ គឺជារឿងរបស់ផលិតកម្ម​របស់នាង និងនាង ហើយក្លិនិកនោះក៏បាននិយាយថា នាងបានធ្វើឲ្យខូច​កេរ្តិ៍ឈ្មោះរបស់​ក្រុមហ៊ុនគេផងដែរ។

ប្រភពៈ shanghaiist

No comments