Header Ads

[ប្លែកៗ] នុះ! បែកធ្លាយ រូបពីកុមារភាព របស់បុរសមុខស្រួចម្នាក់នេះហើយ!

ដូចជាមិនដូចគ្នាសោះ ខុសគ្នាឆ្ងាយណាស់
ចិន៖ រូបថតរបស់បុរសវ័យកេ្មងអាយុ ១៨ ឆ្នាំ ម្នាក់ ដែលមានទម្រង់មុខអក្សរ V ពិតជាស្រួចមែនទែន ដែលធ្លាប់ជាប្រធានបទដ៏ក្តៅគគុករបស់បណ្តាអ្នកលេងបណ្តាញសង្គមកន្លងមក ។
ក្នុងគណនីបណ្តាញសង្គមរបស់បុរសមុខស្រួចនេះ បានធ្វើការបង្ហោះរូបផ្ទាល់របស់គេ ដោយចង់អួតបង្ហាញថា​ នេះជាទម្រង់មុខរបស់គេពិតពីធម្មជាតិ ស្របពេលអ្នកមហាជនគ្រប់គ្នា គ្មាននរណាម្នាក់ជឿនោះទេ ។ 

ប៉ុនែ្តពេលនេះ រូបថតកាលពីកុមារភាពរបស់ បុរសវ័យកេ្មងមុខស្រួចនេះ​ក៏ត្រូវបានបែកធ្លាយ ។
Liu Zichen មានអាយុ ១៨ឆ្នាំ បានអះអាងថារូបគេជាតារាម៉ូដែលមកពីទីក្រុង ប៉េកាំង ដោយមានសែ្បកសដូចក្រដាស ភែ្នកធំៗដូចពស់ រីឯចង្កាវិញមិនបាច់និយាយគឺស្រួចដូចម្ចុល ។
Liu Zichen នៅតែរក្សាការនិយាយថា មុខមាត់របស់គេ គឺពិតជាធម្មជាតិ ដោយសារតែគេមានឈាម អាមេរិច កាត់ អាស៊ី ប៉ុនែ្តបណ្តាអ្នកលេងអ៊ិនធឺណិតជាច្រើនតែងតែនិយាយថា គ្មានជឿអីបនិ្តច ។ 

អី្វដែលសបញ្ចក់ឲ្យឃើញកាលពិតនោះគឺថា រូបថតលិខិតឆ្លងដែនរបស់ Liu Zichen ដែលបានថតកាលពី៥ ឆ្នាំមុន គឺពិតជាខុសគ្នាឆ្ងាយណាស់បើប្រៀបធៀបពីមុខមាត់ពេលបច្ចុប្បន្ននេះ ។ ប៉ុនែ្តរូបគេផ្ទាល់ក៏បានសារភាពដែរថា ច្រមុះរបស់គេគឺពិតជាបានកែខៃដោយវះកាត់មែន ប៉ុនែ្តទម្រង់មុខវិញ រូបគេហ៊ានអះអាងថា គឺគ្រាន់តែប្រើនូវម៉ាកមុខពិសេសមួយតែប៉ុណ្ណោះ ។ 


ប្រភព បរទេស

No comments