Header Ads

ក្មេងជិះកង់ម្នាក់ ត្រូវបានតាចាស់ទះកំផ្លៀង នឹងឲ្យលត់ជង្គង់សុំទោសតាមផ្លូវ [មានវីដេអូ]


ចិនៈ ខ្សែវីដេអូ​មួយ​ត្រូវបានគេដាស់បង្ហោះតាមបណ្តាញសង្គមនានា ​បានបង្ហាញថា​ក្មេងប្រុសម្នាក់ត្រូវ​បាន​គេ​ទះ​កំផ្លៀង ​និង​បង្ខំ​ឱ្យ​លុតជង្គង់​នៅ​តាម​ដងផ្លូវ ពិព្រោះក្មេងប្រុសនោះបាន​ជិះកង់​ប៉ះបុរសចំណាស់ម្នាក់ដោយ​ចៃដន្យ​។
បើ​យោង​តាមព័ត៌មានពី Sina ហេតុការនេះ​បាន​កើតឡើង​នៅ​លើ​ផ្លូវ​ក្នុង​ទីក្រុង LINQ ខេត្ត Shandong។ ខណៈ​ពេល​ដែល​ក្មេងប្រុសកំពុងជិះកង់​ទៅ​សាលា​រៀន គាត់បាន​ជិះទៅបុក​​នឹងតាម្នាក់ បណ្តាលឲ្យតានោះរង​របួស​។

ក្រោយពីបានបុកហើយ ក្មេងជិះកង់​បាន​ធ្វើ​ការ​សុំ​ទោស​ជា​ច្រើនសារ​ចំពោះគ្រោះថ្នាក់​នេះ​ ប៉ុន្តែ​តាមរយៈវីដេអូបាន​បង្ហាញ​ថា តាចាស់ម្នាក់នោះ​មិន​ព្រមទទួលយកការ​សុំទោស​នេះទេ ហើយបាន​បង្ខំ​ឱ្យ​ក្មេង​ប្រុស​ចុះចេញពី​កង់ ហើយ​បាន​ទះកំផ្លៀង​ក្មេងប្រុសនោះម្តង​ហើយ​ម្តង​ទៀត ​ព្រមទាំង​ឱ្យ​ក្មេងប្រុស​លុតជង្គង់​នៅលើ​ផ្លូវចំពោះ​មុខ​អ្នក​ឈរ​មើល​ជាច្រើន​ដើម្បី​បំបាក់មុខ​ក្មេងប្រុសនោះ​។

ក្មេងប្រុសជិះកង់ បានទទួចអង្វរនឹងប្រាប់តាចាស់នោះថា “ខ្ញុំសុំទោស ឲ្យខ្ញុំទៅចុះ បើមិនដូច្នេះខ្ញុំនឹងទៅសាលារៀនយឺតជាមិនខានការបង្វរនេះមិនបានធ្វើឲ្យបុរស​ចាស់ម្នាក់នោះស្ងប់ចិត្តទេ គាត់ថែមទាំង​បន្ត​ស្រែក​គំហក​ដាក់​ក្មេងប្រុស​នោះរហូត​។

មហាជនជាច្រើនបានវាយតម្លៃលើ​អាកប្បកិរិយា​របស់​បុរស​ចំណាស់ម្នាក់នោះ និងធ្វើការរិះគន់ចំពោះមនុស្សចាស់ដ៏ទៃទៀតក្នុងសង្គមចិននាពេលបច្ចុប្បន្ន។

ប៉ុន្តែក៏មានមតិខ្លះទៀតបាននិយាយថា “លោកតាម្នាក់នោះគាត់មិនខុសទេ ក្មេងនោះមិនបានគោរពច្បាប់ចរាចរណ៍ ហើយ​លោកតាក៏អត់បានទារលុយសង់​អីដែរ

បច្ចុប្បន្នបុរស​ចំណាស់នេះ​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ប៉ូលិសចោទថាបាន​បង្ក​ឱ្យ​មាន​ការ​រំខាន​នៅទីសាធារណៈ​ ហើយការ​ស៊ើប​អង្កេត​កំពុង​តែស្ថិតក្នុងការស្រាវជ្រាវ។
ទស្សនា​​វីដេអូ​នេះ​នេះ​ខាងក្រោម


Schoolboy from Shandong province gets beaten and forced to kneel in the street by the elderly man he accidentally collided with.READ MORE: http://shst.me/ce8
Posted by Shanghaiist on Saturday, October 24, 2015
ប្រភពៈ shanghaiist

No comments