Header Ads

ទស្សនាបុរសស្រវឹងម្នាក់ដាល់ក្បាល សន្តិសុខធនាគារ [មានវីដេអូ]

រូបភាពៈ ពេលជនដៃដល់លើកដៃវាយទៅលើសន្តិសុខ
អូស្រ្តាលីៈ តុលាការ​ក្រុង​ស៊ីដនី​បាន​ចេញ​ផ្សាយ​វីដេអូ CCTV គួរឲ្យរន្ធត់​របស់ជនដៃដល់ម្នាក់ ដែរបាន​ដាល់​សន្តិសុខចំ​ក្បាល បន្ទាប់ពីរូបគេត្រូវបាន​បដិសេធ​មិនឲ្យចូលក្នុងធានាគារ (មុននឹងចូលសន្តិសុខធនាគារត្រូវធ្វើការចែកមើល​រកគ្រឿងផ្ទុះ​នានា ដោយប្រើម៉ាស៊ីនស្គេន) ។

វីដេអូ CCTV បាន​បង្ហាញ​គណៈពេល​ដែរជនស្រមឹកដៃដល់ ​ដាល់​សន្តិសុខចំ​ក្បាល​បន្ទាប់​ពី​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​ទៅធនាគារ។

​​ឆ្នាំ ២០១៣ សន្តិសុខ Fadi Taiba ​បន្ទាប់ពីគេ​បាន​គេវាយចំក្បាលមួយដៃ បណ្តាលឲ្យ​គាត់មានរបួសជាទម្ងន់ ដោយតម្រូវឲ្យគ្រូពេទ្យ​ត្រូវកាត់ចោលនូវផ្នែក​ឆ្អឹង​រលាក្បាលដែររងផលប៉ះពាល់ ។

ជនដៃដល់ ​លោក Ian Longworth អាយុ ៣៤ ឆ្នាំ ​ត្រូវ​​មាន​ទោស​ពី​បទ​វាយប្រហារ​ជន​ស្លូតត្រង់ ហើយគាត់បានយល់ពីកំហុស នឹងមានភាពស្តាយក្រោយជា​ខ្លាំង។ គាត់​បាន​សារភាពប្រាប់សវនា​ការ​ថា ​អំឡុងពេលដែរគាត់វាយទៅលើសន្តិសុខ​គឺគាត់កំពុង​តែពិបាកចិត្ត នឹងខ្វាយខ្វល់ពី​ការស្លាប់​របស់ឪពុក​របស់​គាត់។

ហើយពេលនេះជនដៃដល់បានទទួលស្គាល់ពីកំហុស និងការដាក់ទោសនាៗពី​តុលាការ។
ទស្សនានៃហេតុការខាងក្រោម៖

ប្រភពៈ liveleak

No comments