Header Ads

[សង្គម] ពិតជាល្បីមែន! សូម្បីសារព័ត៌មានបរទេសក៏ចុះផ្សាយពីរឿងនេះដែរ

នារីរងគ្រោះ
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ២និង៣០នាទី រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ត្រង់ចំណុចខាងលិចបុរីកីឡា មុខអតីតមន្ទីរសាធារណការរាជធានីភ្នំពេញ មានកើតករណី ជះទឹកអាស៊ីតដាក់គ្នាមួយ ដែលគេអះអាងថា ជាគូសង្សារនឹងគ្នា ដោយខាងស្រីជាអ្នក ជះដាក់ខាងប្រុស ខណៈពួកគេជិះម៉ូតូឌុបគ្នា  ។

ហេតុការណ៍នៃការជះទឹកអាស៊ីតនេះ មិនត្រឹមសារព័ត៌មាននៅក្នុងស្រុកបានធ្វើការចុះផ្សាយនោះទេ ដោយទ្បែក វិបសាយដ៏ល្បីល្បាញក្រៅស្រុកអន្តរជាតិមួយដែលមានឈ្មោះថា asiantown.net ក៏បានធើ្វចុះផ្សាយផងដែរ ។

ជនរងគ្រោះដែលត្រូវសង្សារ ជះទឹកអាស៊ីតដាក់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ គេង សុជាតា អាយុ២១ឆ្នាំ មានទីលំនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជានិស្សិតនៅ សាកលវិទ្យាល័យសេដ្ឋកិច្ច ចំណែកស្ដ្រីជាសង្សារ ដែលជាអ្នកជះទឹកអស៊ីតនោះ ត្រូវបានគេស្គាល់ឈ្មោះ ចិន លីគីម ហៅម៉ី ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅក្នុងខណ្ឌទួលគោក ដោយស្ដ្រីរូបនេះ ក៏ត្រូវបានគេអះអាងថា ជាមនុស្សប្រើប្រាស់ថ្នាំញៀន និងធ្លាប់លួចខ្សែកគេ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនបាន នាពេលកន្លងមកផងដែរ ។



ប្រភពៈ បរទេស

No comments