Header Ads

[ថ្មីបំផុត] ទស្សនាវិដេអូការបំផ្ទុះគ្រាប់បែកនៅ តួកគី សម្លាប់មនុស្ស ៩៥នាក់ [មានវិដេអូ]

រូបភាពពេលគ្រាប់បែកបានផ្ទុះឡើង
ប្រទេសតួកគីៈ ក្នុងវិដេអូនេះ គឺជាពេលដែលគ្រាប់បែកមួយ​គ្រាប់ក្នុងចំណោមពីរគ្រាបក់ បានផ្ទុះសម្លាប់មនុស្ស  ៩៥ នាក់ ក្នុងអំឡុងពេលនៃការជួបជុំ នៅទីក្រុងអង់ការ៉ា​ប្រទេសតួក​គី។

ពេលបច្ចុប្បន្ននេះ, សភាតំណាងរាស្ដ្រនៃប្រទេសតួកគីបាននិយាយថា ការបោះឆ្នោតនឹងនៅ​តែបន្តដូចការដែលបានគ្រោងទុកនៅថ្ងៃទី 1 ខែវិច្ឆិកា ហើយនឹងមានការរឹតបន្តឹងសន្តិសុខ​យ៉ាងយកចិត្តទុកដាក់បំផុត ។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានឱ្យដឹងថា: "ការបង្អែបង្អង់ការបោះឆ្នោត ដោយសារតែការផ្ទុះ​គ្រាប់បែកគឺមិនត្រូវទេ ទោះបីជាយ៉ាងណាការបោះឆ្នោតនេះនឹងត្រូវរៀបចំឡើងនៅថ្ងៃទី 1 ខែវិច្ឆិកាដែលជាការគ្រោងទុក

"ដោយសារតែហានិភ័យនៃភាពគ្រោះថ្នាក់កើនឡើង ការជួបជុំគ្នាដើម្បីបោះឆ្នោត ត្រូវធ្វើឡើង​ដោយប្រុងប្រយ័ត្ន ហើយកុំឲ្យមានគ្រោះថ្នាក់អ្វីកើតឡើងទៀត

នាយករដ្ឋមន្រ្តីលោក Ahmet Davutoglu បាននិយាយថា “យើងបានដឹងយ៉ាងច្បាស់ថា​ការផ្ទុះបង្កឡើងដោយអត្តឃាតបំផ្ទុះខ្លួនឯងនិងគ្រាប់បែក ហើយភាពសង្ស័យបានដាក់​ទៅលើពួកសកម្មប្រយុទ្ធឧទ្ទាម
Kurdish ឬ ក្រុមរដ្ឋអ៊ីស្លាម​ ហើយពួកគេត្រូវតែទទួលខុសត្រូវលើរឿងនេះ” ។

សូមទស្សនារូបភាពនៃការបំផ្ទុះខាងក្រោមៈ
ប្រភពៈ metro

No comments